ព័ត៌មានជាតិ
បុរសម្នាក់មានទំនាស់ក្នុងគ្រួសារចាក់សាំងដុតសម្លាប់ខ្លួនក្នុងផ្ទះ
ខេត្តព្រះសីហនុ៖ បុរសម្នាក់បានធ្វើអត្តឃាតដុតសម្លាប់ខ្លួននៅក្នុងផ្ទះបណ្តាលឱ្យឆេះទាំងផ្ទះទាំងមនុស្សស្លាប់យ៉ាងអណោចអាធ័មបំផុត។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង២០ និង៥០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នៅកន្លែងកើតហេតុគេបានឃើញសាកសពជនរងគ្រោះដេកផ្ងារត្រូវភ្លើងឆេះខ្លោចខ្មៅរោលដូចធ្យូងដេកស្លាប់នៅលើគ្រែក្តារឈើជាប់ជញ្ជាំងឥដ្ឋ ដោយជើងមួយកំណាត់ត្រឹមជង្គង់ទាំង២ត្រូវភ្លើងឆេះនៅសល់តែឆ្អឹង។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ករណីធ្វើអត្តឃាតនេះ បើតាមការសាកសួរ មូលហេតុមកពីមានទំនាស់ក្នុងគ្រួសារ។
សមត្ថកិច្ចមូលដ្ឋានដែលបានចុះទៅកន្លែងកើតហេតុទាំងយប់បានឱ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ ចាន់ ប៊ិន (ហៅ ម៉ាត់លី) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅកន្លែងកើតហេតុ។ គាត់បានដុតសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ បណ្ដាលឲ្យឆេះស្លាប់នៅហ្នឹងកន្លែង។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង