Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ព្រឹក​​ថ្ងៃទី​២២មេសានេះ​ អាជ្ញាធរ​ចាប់ខ្លួនអ្នក​បំពាន​បម្រាម​បិទ​ខ្ទប់ជិត​២០០​នាក់​​​​

បានផុស

នៅ

​លោកវរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា​នេះ​ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា​នេះ ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាប់​មនុស្ស​ចំនួន​១៧៩​នាក់​ ដែល​បាន​បំពាន​ទៅនឹង​បម្រាម​បិទ​ខ្ទប់​របស់រាជរដ្ឋា​ភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា ​ក្នុងចំណោម​ជនល្មើស​ចំនួន​១៧៩​នាក់​នេះ ក្នុងនោះបាន​បញ្ជូនទៅ​តុលាការរាជ​ធានី​​ភ្នំពេញ​ចំនួន​១១​នាក់ ហើយ​៦​នាក់​ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ព្រៃ​ស​។​ ក្រៅពី​នេះ​មាន​មួយចំនួន​អប់រំ​ហើយ​បាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ និង​ខ្លះទៀត​ត្រូវបាន​ពិន័យ​ជា​ទឹក​ប្រាក់​ដោយសារតែ​ធ្វើដំណើរ​ចេញពីផ្ទះ​ដោយ​គ្មាន​ការចាំបាច់​។​

គួរ​បញ្ជាក់ថា អ្នក​ដែល​មិន​គោរព និង​បំពាន​វិធានការ​រដ្ឋបាល​នានា​ដែល​ដាក់ចេញ​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹងត្រូវរង​ការផាកពិន័យ​ជា​ទឹកប្រាក់​ពី​១​លាន​រៀល ​ទៅ​៥​លាន​រៀល ហើយ​ត្រូវ​ផ្តន្ទា​ទោស​ដាក់ពន្ធនាគា​រ​ពី​ចន្លោះ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​បន្ថែមទៀត​ពី​២​លាន​រៀល​ទៅ​១០​លាន​រៀល បើ​សកម្មភាព​បំពាន​នាំឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​១៩​ទៅ​អ្នកដទៃ​។ បន្ថែម​លើ​នេះ គឺ​នឹងត្រូវ​ផ្ដន្ទា​ទោស​ដាក់ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀលបើ​សកម្មភាព​បំពាន​បណ្តាលឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១០ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ២៤ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២៦ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២៨ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម