Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវ មកដល់ពេលនេះ មានភូមិណាខ្លះបានបិទខ្ទប់?

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវ បានសម្រេចបិទខ្ទប់ភូមិចំនួន ២ ស្ថិតក្នុងស្រុកពីរផ្សេងគ្នា គឺស្រុកព្រៃកប្បាស និងស្រុកបាទី ដោយ​សារជាតំបន់ដែលមានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការសហ​គមន៍ ២០ កុម្ភៈ។

១. ភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបិទខ្ទប់នៅថ្ងៃទី ១៤ ខែមេសា ដើម្បីគ្រប់គ្រងទប់ស្កាត់ការឆ្លងរាលដាលទៅតំបន់ផ្សេង។

២. ភូមិជ្រោងស្តៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានហ៊ុំព័ទ្ធ នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋបាលខេត្តតាកែវ លោក មាស អ៊ុយ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ២២ ខែមេសានេះថា នៅចំពោះមុខ រដ្ឋបាលខេត្តបានសម្រេចបិទភូមិចំនួន ២ ខាងលើ ហើយប្រសិនបើមានករណីផ្ទុះខ្លាំង ទើបអាជ្ញាធរបិទ ប៉ុន្តែឥឡូវនេះ មិនទាន់មានទៅគោលដៅផ្សេងនោះទេ។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវ​ហាម​ឃាត់ការធ្វើដំណើរចេញពីលំនៅឋាន លើកលែង​តែក្នុងករណីចាំបាច់ ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរប និងទៅកន្លែងទិញម្ហូបអាហារ​ ព្រមទាំងទៅកន្លែងមន្ទីរពេទ្យជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម