Connect with us

ព័ត៌មានជាតិ

ជនជាតិ​ម្នាក់​លោត​ទម្លាក់​ខ្លួន​ពីលើ​អគារ​នៃ​សណ្ឋាគារ​មួយ​កន្លែង សង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត

បានផុស

នៅ

បុរស​ជន​ជាតិ​ចិន​ម្នាក់ បាន​ស្លាប់​នៅ​អគារ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ០១ សង្កាត់លេខ​០៣ ខេត្តព្រះសីហនុ ដែល​សង្ស័យ​ ​ជាករណី​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត ហើយលោត​សម្លាប់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​សាកសព​ជនរងគ្រោះ​ស្លៀក​ខោខ្លី​ក្រឡា​ពណ៌​ខ្មៅ​និង​ពាក់​អា​វ​យឺត​ដៃ​ខ្លី​ពណ៌​ខ្មៅ ហើយ​នៅ​លើ​ដងខ្លួន ដៃ ពោះ និង​ជើង មាន​ស្លាកស្នាម​ដាច់​រលាត់​ស្បែក​ជាច្រើន​កន្លែង​។​ ហេតុ​ការណ៍នេះ បាន​​បង្ក​ការ​ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង៩:០០​នាទីព្រឹក ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​ប្លូបេ ស្ថិត​ក្នុង​ក្រុម០១ ភូមិ០១ សង្កាត់លេខ​០៣ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សាកសព​ឈ្មោះ ZHANG QING ភេទ​ប្រុស អាយុ៥២ មុខរបរ ( មិន ទាន់ដឹង) ស្នាក់នៅជាន់ទី១៩ បន្ទប់លេខ C-1938 (ស្នាក់នៅបន្ទប់ម្នាក់ឯង) កាន់លិខិតឆ្លងដែន លេខEE 2994290។ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ឆ្លងតាម​ការពិនិត្យ​ធ្វើ​កោសល្យវិច័យ បាន​សន្និដ្ឋាន​ថា ​ជា​ជំហាន​ដំបូង​ជនរងគ្រោះ​បាន​ប្រើប្រាស់គ្រឿងញៀនហួសកម្រិត។

​សមត្ថកិច្ច​បាន​ប្រាប់​ទៀត​ថា តាមការពិនិត្យ និង​កោសល្យវិច័យរបស់មន្ត្រីជំនាញស្នងការ នគរបាលខេត្តព្រះសីហនុ សន្និដ្ឋាន​ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលោតពីលើអគារ ពិតប្រាកដមែន។ បច្ចុប្បន្នសាកសព ត្រូវបាន​ដឹក​យក​ទៅ​តម្កល់ទុក​ នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ រង់ចាំសាច់ញាតិមកទទួលយក៕​

អត្ថបទ៖ ស៊ុយ ចាន់​ធា

សូមចុចអាន៖ ​រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​៨​នាក់ ចេញពី​ភ្នំពេញ បំពាន​បម្រាម​ចូល​កំពង់ឆ្នាំង បញ្ជូន​ឲ្យ​ត្រឡប់​ក្រោយ​វិញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម