Connect with us

ព័ត៌មានជាតិ

អ្នកជំងឺកូវីដ១៩ជិត ៣ពាន់ នាក់កំពុងរង់ចាំរកកន្លែងសម្រាកព្យាបាល

បានផុស

នៅ

ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ជិត៣ពាន់នាក់ (២៧២៧) កំពុងរង់ចាំបញ្ជូនទៅរកកន្លែងសម្រា​ក​ព្យាបាល ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកន្លែងនានាបានកើនឡើងដល់ជាង៥ពាន់នាក់ (៥៤០៤) នៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសុខាភិបាល អ្នកជំងឺនៅតាមមន្ទីរពេទ្យធំៗ នៅរាជធានីភ្នំពេញ ដូចជាសណ្ឋាគារក្រេតឌូក មានចំនួន ២២៥ នាក់ មន្ទីរពេទ្យហ្លួងម៉ែ ១៦៥នាក់។

ក្រៅពីនេះ អ្នកជំងឺច្រើនក៏មាននៅខេត្តព្រះសីហនុ ដូចជា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំនួន ១៧៣នាក់ និងសណ្ឋាគារសម័យថ្មីខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលចំនួន ៣៥៩ នាក់។

ក្រសួងសុខាភិបាលនៅថ្ងៃទី ២២ ខែមេសានេះ បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៤៦ នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងជាសះស្បើយចំនួន ១៣០ នាក់។

អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងដល់ ៧៦៤៨ នាក់ រីឯអ្នកស្លាប់ បានកើនឡើងដល់ ៥៩ នាក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម