Connect with us

ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនជនជាតិ​ចិន​១៤​នាក់ ដែល​លួច​ឆ្លងដែនល្មើសបម្រាម​

បានផុស

នៅ

តុលាការ​ខេត្តកំពត នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​ដីកាឃុំខ្លួន​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ដាក់ពន្ធនាគារក្រោយ​កម្លាំង​នគរបាល​បង្ក្រាបបាន ពេល​កំពុង​លួច​ឆ្លងដែន​ពី​ខេត្តកំពត មក​រាជធានី​ភ្នំពេញ ដោយ​បន្លំ​ជិះ​នៅក្នុង​រថយន្ត​ដឹកទំនិញ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​តុលាការចេញ​ដីកា​រួច កម្លាំង​របស់លោក​បាន​នាំខ្លួន​ជនជាតិ​ចិន​ទាំង​១៤​នាក់​នេះ ទៅកាន់​ពន្ធនាគារ​ខេត្ត​នៅថ្ងៃនេះ​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កម្លាំងនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត នៅវេលា​ម៉ោង៩​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ បាន​បង្ក្រាប​ជនជាតិ​ចិន​១៤​នាក់ ដែល​បម្រុង​ធ្វើដំណើរ​ឆ្លងកាត់​ខេត្តកំពត ទៅ​រាជធានី​ភ្នំពេញ ដោយ​បន្លំ​ជិះ​ក្នុង​រថយន្ដ​ដឹក​ជំ​និញ​ ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​។​

លោកស្នងការបានបញ្ជាក់​ទៀតថា កម្លាំង​ប្រចាំការ​នៅ​គោល​ព្រំប្រទល់​ខេត្ត​ បានធ្វើ​ការឃាត់​រថយន្ត​មួយគ្រឿងនៅ​ភូមិ​អង្គ​ឃ្លៃ ឃុំ​ត្រ​ម៉ែង ស្រុក​ឈូក ដែល​បាន​រត់ពន្ធ​ដឹក​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ពី​ខេត្ត​ព្រះសីហនុ ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤ ឆ្លងកាត់​តាម​ភូមិសាស្ត្រ នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក តាម​រថយន្ត​១​គ្រឿងម៉ាក សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-0465​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​បញ្ជាក់ថា តាម​ការសួរនាំ​ជំ​ហ៊ាន​ដំបូង ពួកគេ​ធ្វើដំណើរ​មកពី​ខេត្ត​ព្រះសីហនុ ហើយ​ក្នុង​គោលដៅ​ទៅ​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​រថយន្ដ​ខាងលើនេះ បិទបាំង​ដោយ​កេស​ស្នោ​នៅ​ជុំវិញ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​ថា​ជា​រថយន្ដ​ដឹក​គ្រឿង​សមុទ្រ​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម