Connect with us

ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទ ក្លែងបន្លំឯកសណ្ឋានសាធារណៈ

បានផុស

នៅ

ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់ នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសណ្ឋានជាសាធារណៈ នៅភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង២រូបនោះមាន ទី១ ឈ្មោះ រស់ វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងួន សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រើប្រាស់ឯកសណ្ឋានយោធា។ ទី២ ឈ្មោះ រៃ វណ្ណសី ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។​

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ១. អាវត្រីអ៊ី (កាងារដៃខ្លី) ចំនួន០១ ២. សក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន០១គូ ៣. សក្តិកអាវថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន០១គូ ៤. ផ្លាកឈ្មោះមានអក្សរ ឧ. រស់ វណ្ណៈ ចំនួន០១ ៥. គ្រឿងឥស្សរយយស (មេដាយ) ចំនួន០១ផ្ទាំង ៦. ស្លាកសញ្ញាដែកក្រសួងការពាជាតិ ចំនួន០១ ៧. បណ្តោងដែក ហនុមាន ចំនួន០១ ៨. ស្បែកជើងកវែង ចំនួន០១គូ ៩. ខ្សែសាន់ណារ៉ុង ចំនួន០១ ១០. មួកប៉ារ៉េ ពណ៌ខ្មៅ ចំនួន០១ ១១. មួកថ្នាក់ឧត្តមសេនីយ៍ ចំនួន០១ ១២. ព្រះរាជក្រឹត្សត្រាស់បង្គាប់តែងតាំងថ្នាក់ឧត្តមសេនីយ៍ឯក ក្លែងក្លាយ ចំនួន០១សន្លឹក ១៣. ទូរស័ព្ទដៃ ចំនួន ០២គ្រឿង និង១៤. រថយន្ត ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការយោធាតាមនិតិវិធី៕

អត្ថបទ៖ Savuth

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម