Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ដាក់​គ្រូពេទ្យ​ពិនិត្យ​សំណាក​ នៅមុខ​បុរី​ ប៉េង ហួត បឹង​ស្នោរ​ ដោយ​ពុំ​ចាំបាច់​ចូល​ក្រុង

បានផុស

នៅ

​​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​ពេទ្យបង្អែក​ខណ្ឌ​ បាន​ដាក់​ទីតាំង​យក​សំណាក​ដល់​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ខ​ណ្ឌ ​កុំ​ឲ្យ​លំបាក​ក្នុង​ការ​ចូល​ទៅកាន់​រាជធានី​ភ្នំពេញ​យក​សំណាក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភពពី​លោក ស្រេង គឹម​ស្រ៊ន នាយករង​រដ្ឋបាល​សាលាខ​ណ្ឌ​ច្បារអំពៅ ​បាន​ឲ្យ​ដឹងថា​ ទីតាំង​ថ្មី​ ដើម្បី​យក​អ្នក​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​ គឺ​ទើបនឹង​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​២២​ខែ​មេសា​នេះ ហើយ​ទីតាំង​ដែល​ត្រូវ​ចុះ​យក​សំណាក​នេះ​ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ដែល​អ្នក​ត្រូវ​មក​យក​សំណាក ​គឺ​សុទ្ធសឹង​ជា​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ច្បារអំពៅ និង​ផ្សារ​បន្លែ​ច្បារអំពៅ​។

​ទាក់ទិន​និង​ការ​ចុះ​យក​សំណាក​ទៅលើ​បងប្អូន​អាជីវករ​លក់ដូរ​ ក្នុង​ផ្សារ​ទាំង​២​ខាងលើនេះ ​លោក សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​ ការ​ចុះ​យក​សំណាក​របស់​បងប្អូន​អាជីវករ​ផ្សារ​បន្លែ​នេះ​ ដោយសារ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ លោក​ចេង មុនី​រ៉ា ចង់ដឹង​ពី​សុខភាព​បងប្អូន​អាជីវករ​ក្នុង​ផ្សារ​ទាំង​២​។

​លោក សាន់ ប៊ុន​ណា បាន​បញ្ជាក់ថា​មកដល់​ម៉ោង​១៥​រសៀល​ថ្ងៃ​ដដែល​នេះ​គ្រូពេទ្យ​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​២​នាក់​ដែល​លក់ដូរ​នៅ​ផ្សារ​ច្បារអំពៅ​(​ផ្សារលើ​)​ដែល​អាជីវ​ករទាំង​២​គឺ​ម្នាក់​ជា​អ្នកលក់​បន្លែ និង​ម្នាក់ទៀត​លក់​ត្រី​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​ក្រសួង​សុខាភិបាល អនុញ្ញាត​ឲ្យ​មន្ទីរពេទ្យ​ឯកជន​ ប្រើ​ឧបករណ៍​តេស្ត​រក​កូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម