Connect with us

ព័ត៌មានជាតិ

មកមើលទំនិញ​ស្រស់ៗ ទើប​ទម្លាក់​ពីលើ​ឡាន​លក់នៅតំបន់ក្រហម

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបង្កើនមុខទំនិញបរិភោគជាច្រើនផ្សេងទៀត ក្រៅពីទំនិញយុទ្ធសាស្រ្តរបស់ក្រសួងដើម្បីលក់ជូនប្រជាពលរដ្ឋនៅតាមតំបន់ក្រហមដែលរដ្ឋាភិបាលបិទខ្ទប់។

ទំនិញដែលក្រសួងត្រូវការបន្ថែមនោះរួមមាន ទំនិញប្រភេទបន្លែបន្លុក ត្រីសាច់ ដូចជា ស្ពៃ ត្រសក់ ល្ហុង ពោត និងទំនិញមួយចំនួន ដែលអាចផ្គត់ផ្គង់ជូនទៅដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ក្រហម ខណៈក្រសួងមានលក់ទំនិញយុទ្ធសាស្រ្តសំខាន់ប្រមាណ៥មុខ រួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងត្រីខកំប៉ុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងថ្ងៃនេះមានទំនិញដែលត្រូវបានយកទៅដាក់តាំងលក់នៅទីតាំងបណ្តាស្តង់លក់​នៅតំបន់ក្រហមរួមមាន៖ អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងបន្លែស្រស់មួយចំនួននៅតាមគោលដៅចំនួន០៨ ទីតាំងក្នុងខណ្ឌចំនួន៣។

ខណ្ឌមានជ័យមាន៣ទីតាំង៖

១. ទល់មុខស្ថានីយប្រេងឥន្ធនៈ TELA ផ្លូវ 44C
២. ទល់មុខសាលា CUS ផ្លូវ 5MC
៣. ទល់មុខ PM ក្រុង ភូមិដំណាក់ធំ៥។

ខណ្ឌពោធិសែនជ័យ ៤ ទីតាំង៖

១. ផ្ទះ ទល់មុខ ខេ ម៉ល ភូមិត្រំពាំងថ្លឹង២។ 
២. ទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា)
៣. ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤
៤. ទល់មុខរោងចក្រ ក្រោន ភូមិត្រពាំងថ្លឹង៣

ខណ្ឌទួលគោកមាន ១ ទីតាំង គឺនៅលើផ្លូវ ៣៦៦ កែងផ្លូវ២៤៥ សង្កាត់បឹងសាឡាង។

ក្នុងរយៈពេល ១សប្តាហ៍នេះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុបចំនួន ៦១០បាវ, មីជាតិចំនួន ៣២៣៥កេស, ទឹកត្រីចំនួន ៧៤៩យួរ, ទឹកស៊ីអ៊ីវចំនួន ៤៦៦យួរ, ត្រីខចំនួន ៧៤៧យួរ និងទឹកសុទ្ធចំនួន ១០២យួរ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២១ម្សិលមិញ ក្រសួងពាណិជ្ជកម្មបានប្រកាសដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្មសម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ និងដឹកជញ្ជូនដល់មុខផ្ទះអ្នកទិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម