Connect with us

ព័ត៌មានជាតិ

រយៈពេល៧ថ្ងៃ រថយន្ដចល័តក្រសួងពាណិជ្ជកម្មលក់អង្ករបាន៦១០បាវក្នុងតម្លៃទាបជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់

បានផុស

នៅ

បើគិតរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១៥ដល់២១ខែមេសានេះ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្មលក់អង្ករបានសរុប ចំនួន៦១០បាវ, មីជាតិចំនួន ៣២៣៥កេស, ទឹកត្រីចំនួន ៧៤៩យួរ, ទឹកស៉ីអ៉ីវចំនួន ៤៦៦យួរ, ត្រីខចំនួន ៧៤៧យួរ និងទឹកសុទ្ធចំនួន ១០២យួរ ជូនប្រជាពលរដ្ឋក្នុងតម្លៃទាបជាងទីផ្សារស្ថិតក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ឡុង កែវវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្មបានចាប់ផ្ដើមលក់ទំនិញជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់តាំងពីថ្ងៃទី១៥ ខែមេសាមកម្លេះ ដើម្បីជួយដោះស្រាយជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋ និងទប់តម្លៃទំនិញកុំឱ្យឡើងថ្លៃហួសហេតុ។

ឯកឧត្តម ឡុង កែវវិចិត្រ បានបន្តថា ដោយឡែកចំពោះតំបន់ក្រហមវិញ ក្រសួងបានរៀបចំរថយន្តចល័តទៅដល់ទីតាំងចំនួន៨ ដែលការងារនេះគឺក្រសួងពាណិជ្ជកម្មចាប់ផ្ដើមពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មក។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ រថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្ម បានលក់អង្ករបានចំនួន ២០០បាវ, មីជាតិ ៦១៤កេស, ទឹកត្រីចំនួន ៣២៥ យួរ, ទឹកស៉ីអ៉ីវ ចំនួន១៥៦យួរ, ត្រីខចំនួន ៤៣៦យួរ, ទឹកសុទ្ធចំនួន៥០យួរ, ស្ពៃក្តោប ១,៥០០គីឡូក្រាម, ត្រសក់ ៥០០គីឡូក្រាម, ត្រប់ស្រួយ ២០គីឡូក្រាម និងពោត១០០០ផ្លែ ក្នុងតម្លៃទាបជាងទីផ្សារជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។

លើសពីនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញ ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋរស់នៅទីនោះផងដែរ។

ផ្អែកតាមសេចក្ដីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញ ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងកំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាមួយនឹងការដឹកជញ្ជូនដល់មុខផ្ទះអ្នកទិញ។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម