Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​និង​ពិភាក្សា​ការងារ​ជាមួយ​ភាគី​វៀតណាម នៅ​តំបន់​X-១៦

បានផុស

នៅ

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​និង​ពិភាក្សា​ការងារ​ជាមួយ​ភាគី​វៀតណាម ​តំបន់​X-១៦ នៅ​ខេត្តត្បូងឃុំ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ សំណង់​អគារ​វេទិកា​សាលាសំណាក់ ព្រមទាំង​សមិទ្ធផល​នានា ដែល​កំពុង​ដំណើរ​ការ​សាងសង់ នៅ​តំបន់​X-១៦ ឃុំ​កោះ​ថ្ម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ពិភាក្សា​ការងារ​ជាមួយ​ភាគី​វៀតណាម ដើម្បី​រៀបចំ​ទីនេះ ជា​តំបន់​ប្រវត្តិសាស្ត្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​មគ្គទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ​ឈ្នះ នៃ​កម្ពុជា ដើម្បី​ឆ្ពោះទៅរក​ការរំដោះ​ជាតិ​ចេញពី​ភ្នក់ភ្លើងសង្គ្រាម រហូត​ទទួលបាន​សន្ដិភាព​។​

​សូម​ជម្រាប​ដែរ​ថា ជាមួយនឹង​ការរៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​តំបន់​X-១៦ ឃុំ​កោះ​ថ្ម​នេះ​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ផ្តួចផ្តើម​រៀបចំ​ឲ្យ​មាន​កម្មវិធី​ទស្សនកិច្ច​សិក្សា​ដែលមាន​ឈ្មោះថា «​គុណ​ធ​ម៌​ប្រវត្តិសាស្ត្រ​» ជាទី​តាំង​ដែល​ផ្តើម​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ផងដែរ​។​

​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ កម្មវិធី​«​គុណធ​ម៌​​ប្រវត្តិសាស្ត្រ​»​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​សិស្សានុសិស្ស​ជា​យុវជន​ជំនាន់​ក្រោយ ជា​សសរទ្រូង​ប្រទេសជាតិ បាន​យល់​កាន់តែច្បាស់​ពី​ប្រវត្តិសាស្ត្រ​ពិតប្រាកដ និង​ដំណើរ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ឥស្សរជន​ទាំងអស់ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​តស៊ូ​លះបង់​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ប្តូរ​យកសុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ ជា​គុណ​តម្លៃ​នៃ​សន្តិភាព ចារ​ជាប់​ជា​ប្រវត្តិសាស្ត្រ ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់រូប គ្រប់ៗ​ជំនាន់​៕

​អត្ថបទ៖ ហុង ម៉េង​ហៀ

សូមចុចអាន៖ ក្រុមការងារ E-GetS ឧបត្ថម្ភ​ម៉ាសចំនួន៥០០០០ម៉ាស់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម