Connect with us

ព័ត៌មានជាតិ

ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តតាកែវ នាំយក​អំណោយ​ជូន​រដ្ឋបាលខេត្ត​ទុក​ចែកជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​

បានផុស

នៅ

​នា​រសៀល​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១​នេះ លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​តាកែវ បាន​នាំយក​អំណោយ​មួយចំនួន​ជូន​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្តតាកែវ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ទុក​សម្រាប់​ចែកជូន​ពលរដ្ឋ​កំពុង​មាន​ជីវភាព​ខ្វះខាត ក៏ដូចជា​ពល​រដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​លំនៅដ្ឋាន គ្រប់​បណ្ដា​ក្រុង​ស្រុក ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ កំពុង​រាត​ត្បាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ លោក អ៊ូច ភា អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ លោក​ប្រធាន​សាខាគយ​និង​មន្ត្រីក្រោមឱវាទ​ទាំងអស់ ដែល​បានផ្តល់​ជូនអំណោយជា​គ្រឿង​ឧបភោគ បរិភោគ​ទាំងនេះ​មក​រដ្ឋបាលខេត្ត ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជាយើង​កំពុងតែ ប្រយុទ្ធ​ប្រឆាំង និង​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ។

ក្នុងនាមតំណាងឱ្យរដ្ឋបាលខេត្ត និង​ខ្លួន​លោក​ផ្ទាល់ សូម​ប្រសិទ្ធ​ពរជ័យ បវរ​សួរ​ស្តី ជួបតែ​សុខ​សុភ​មង្គល ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​មាន​សុខភាព​ល្អ សូម​ប្រកបដោយពុទ្ធពរ​ទាំង​បួនប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

សូមបញ្ជាក់ថា​ សម្ភារៈ​ដែ​ល​បាន​ប្រគល់ជូន​រដ្ឋបាល​ខេត្តនាឱកាស​នោះ​រួមមាន ៖ ទឹកបរិសុទ្ធ Cambodia ១០០​កេស ទឹកក្រូច៨០​កេស និង​ម៉ាស់​០២​កេស​ធំ ស្មើរ​៥០០០ម៉ាស់ ដើម្បី​រួមចំណែក ជាមួយ​រដ្ឋបាល​ខេត្តតាកែវ ៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម