Connect with us

ព័ត៌មានជាតិ

បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្ម​ការ​នី​ទាំងអស់​កុំ​ដាក់ទោស ចំពោះ​អ្នក​ដែល​ជួយ​យើង ហើយ​ទៅ​ជឿ​លើ​អ្នក​ដែល​មិនបាន​ជួយ​យើង​សោះ

បានផុស

នៅ

ភ្នំពេញ ​៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​សុំ​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្ម​ការ​នី​ទាំងអស់​កុំ​ដាក់ទោស ចំពោះ អ្នក​ដែល​ជួយ​យើង ហើយ​ទៅ​ជឿ​លើ​អ្នក​ដែល​មិនបាន​ជួយ​យើង​សោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​ដែរ​ថា បងប្អូន​កម្មករ​កម្ម​ការ​នី មានការ​ងារ​ធ្វើ មាន​ប្រាក់​ដុល្លារ​ចាយវាយ មាន​ជីវភាព​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​គឺ​ដោយសារតែ​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ​ហ៊ុនសែន​។ សម្ដេច​បាន​ខិតខំ​ខ្លាំង​ណាស់ ក្នុង​ការ​ស្វែងរក​អ្នកវិនិយោគទុន​មក​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​ឲ្យ​បងប្អូន​កម្មករ​កម្មការិនី​របស់​យើង​មានការ​ងារ​ធ្វើ​រហូតមកដល់​សព្វថ្ងៃ​នេះ។​ ដូច្នេះ សូម​បងប្អូន​កុំ​ដាក់ទោស ចំពោះ​អ្នក​ដែល​ជួយ​យើង​ឲ្យ​សោះ។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា ​ជំងឺ​កូ​វីដ​-១៩ បានកើត​ឡើង​នៅ​ទូទាំង​ពិភពលោក ​ហើយ​បងប្អូន​កម្មករ​កម្មការិនី​នៅ​ឯ​បរទេស ក៏បាន​ប្រឈមមុខ​នូវ​ជំងឺ​កូ​វី​-១៩​នេះ​ផង​ដែរ ។ ដោយឡែក​សម្រាប់​បងប្អូន​កម្មករ កម្មការិនី​នៅ​កម្ពុជា ដែលមាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ ត្រូវ​បាន​រដ្ឋាភិបាល​យ​ក​ចិត្ត​ទុកដាក់​ណាស់ ដោយ​បាន​ឧបត្ថម្ភ​ជា​គ្រឿង​ឧបភោគ បរិភោគ ជួយ​សម្រួល​ដល់​ជីវភាព​របស់​បងប្អូន​កម្មករ​កម្មការិនី​ថែមទៀត ។ នេះ​ជាការ​យកចិត្តទុកដាក់​បំផុត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើង​បែបនេះ នា​រសៀល​ថ្ងៃទី​២២​មេសា​ឆ្នាំ​២០២១ ខណៈ​ដែល លោក​អញ្ជើញ បន្ត​យក​អំណោយ​ទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៣៤៥​គ្រួសារ រស់​នៅ​ក្នុង​សហគមន៍​ចំនួន​១០ នៅក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ខណៈ​ដែរ​រាជរដ្ឋាភិបាល​បានសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ ដើម្បី​ការពារ​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

​គួរ​បញ្ជាក់​ថា អំណោយ​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១៣៤៥​គ្រួសារ​នេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ៕

ដោយ ៖ ស្រី​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម