Connect with us

ព័ត៌មានជាតិ

កម្ពុជា​ប្តេជ្ញា​ចូលរួម​លើកកម្ពស់​សិទ្ធិ និង​ការពារ​ផលប្រយោជន៍​របស់​ពល​ករ​ទេសន្តរប្រវេសន៍​

បានផុស

នៅ

ភ្នំពេញ​ ៖​ ប្រទេស​បាន​បង្ហាញ​នូវ​ការ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការបន្ត​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​យន្តការ​យន្តការ​កូឡុំបូ (Colombo Process)​ដើម្បី​លើកកម្ពស់​សិទ្ធិ និង​ការពារ​ផលប្រយោជន៍​របស់​ពល​ករ​ទេសន្តរប្រវេសន៍​ក្នុងអំឡុង និង​ក្រោយពេល​នៃ​វិបត្តិ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​បែបនេះ​ពិធី​ផ្ទេរតំណែង​ប្រធាន​យន្តការ​កូឡុំបូ (Colombo Process) ដែល​រៀបចំ​ដោយ​ប្រទេស​នេប៉ាល់ តាម​ប្រព័ន្ធ​វីដេអូ​ដែល​លោក Bashir Ahmad Tahyanj រដ្ឋមន្ត្រីក្រសួង​ការងារ និង​សង្គមកិច្ច​នៃ​សាធារណរដ្ឋ​ឥស្លាម​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​ទទួល​តំណែង​ជា​ប្រធាន​បន្តវេន​នៃ​យន្តការ​កូឡុំបូ​បន្ទាប់ពី​លោក Gaurishankar Chaudhari​រដ្ឋមន្ត្រីក្រសួង​ការងារ មុខរបរ និង​សន្តិសុខ​សង្គម នៃ​ប្រទេស​នេ​ប៉ាល់​។

នៅក្នុង​ពិធី​នេះ លោក បណ្ឌិត អ៊ិត សំហេង សង្ឃឹម​យ៉ាង មុតមាំ​ថា ក្នុង​អាណត្តិ​របស់លោក Bashir Ahmad Tahyanj កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​ជា​សមាជិក​នៃ​យន្តការ​កូឡុំបូ ក៏ដូចជា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា​នឹង​កាន់​តែ​មាន​ភាព​ស្អិតរមួត និង​ត្រូវ​បាន​ពង្រីក​កាន់តែ​ទូលំទូលាយ​។

បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​នូវ​ការ​ត្រៀមខ្លួន​រួចជាស្រេច​របស់​កម្ពុជា​ក្នុង​ការ​បន្ត​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​យន្តការ​នេះ ដើម្បី​លើកកម្ពស់​សិទ្ធិ និង​ការពារ​ផលប្រយោជន៍​របស់​ពល​ករ​ទេសន្តរប្រវេសន៍​ក្នុងអំឡុង និង​ក្រោយពេល​នៃ​វិបត្តិ​កូ​វីដ​-១៩​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ណាស់​ដល់​ការ​គាំពារ ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ពលករ​ទេស​ន្ត​រ​ប្រវេសន៍ តាមរយៈ​ការ​ដាក់ចេញ​នូវ​ក្របខណ្ឌ​គោលនយោបាយ លិខិត​បទដ្ឋាន​គតិយុត្តិ ការ​អនុម័ត​លើ​អនុសញ្ញា​អន្តរជាតិ ការចូលរួម​គ្រប់​យន្តការ វេទិកា​ទាំង​កំរិត​ទ្វេភាគី ពហុភាគី ក្របខណ្ឌ​អាស៊ាន ថ្នាក់​តំបន់ និង​ពិភពលោក ដើម្បី​ធានា​បាន​នូវ​កិច្ច​គាំពារ​ជូន​ដល់​ពលករ​ទេសន្តរប្រវេសន៍ ព្រោះថា​ពលករ​ទេសន្តរប្រវេសន៍​បាន​ចូលរួម​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ប្រាក់​បញ្ញើ​មក​ក្រុម​គ្រួសារ​ពួកគេ​ក្នុង​មួយឆ្នាំៗ​ជាង​២​ពាន់​លាន​ដុល្លារ​អាម៉េរិក រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ សហគមន៍ និង​សង្គមជាតិ ទន្ទឹមនឹងនោះ​ពួកគេ​ក៏​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ បទពិសោធន៍​ការងារ ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់ ដែលជា​មូលដ្ឋានគ្រឹះ​សំខាន់​មួយ​សម្រាប់​ពួកគាត់​ប្រើប្រាស់​នៅ​ថ្ងៃ​អនាគត​។

គួរ​បញ្ជា​ក់ថា យន្តការ​កូឡុំបូ​នេះ​គឺជា​ដំណើរការ​នៃ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់ ស្តីពី​ការគ្រប់គ្រង​មុខរបរ​/​ការងារ និង​កម្លាំង​ពលកម្ម​ដែល​ធ្វើការ​ដោយមាន​កិច្ចសន្យាការងារ​នៅ​បរទេស​សម្រាប់​ប្រទេស​បញ្ជូន​ពលករ​ក្នុង​តំបន់​អាស៊ី​។

យន្តការ​នេះ ត្រូវបាន​បង្កើត​នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា ក្នុង​ឆ្នាំ​២០០៣ និង​មាន​គោលបំណង​ផ្តល់​ជា​វេទិកា​មួយ​សម្រាប់​ប្រទេស​បញ្ជូន​ក្នុង​តំបន់​អាស៊ី​ចូលរួម​ចែករំលែក​បទពិសោធន៍ ឧ​ត្ត​មា​នុ​វត្ត​ន៍​លើ​ការគ្រប់គ្រង​ការងារ​ក្រៅប្រទេស ពិគ្រោះ​យោបល់​លើ​បញ្ហា​ដែល​ពលករ​ទេសន្តរប្រវេសក៍ ប្រទេស​បញ្ជូន​និង​ប្រទេស​គោលដៅ​ជួបប្រទះ ព្រមទាំង​លើកឡើង​នូវ​ដំណោះស្រាយ​ជាក់ស្តែង​សម្រាប់​ការពារ​សុខមាលភាពរ​បស់​ពលករ​ទេ​សន្តរ​ប្រវេ​សក៍​។

រហូតដល់​បច្ចុប្បន្ន​មាន​ប្រទេស​ជា​សមាជិក​សរុប​ចំនួន ១២ រួមមាន ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន បង់​ក្លា​ដែ​ស កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូណេស៊ី នេ​ប៉ាល់ ប៉ា​គី​ស្ថាន ហ្វ៊ី​លី​ពី​ន ស្រីលង្កា ថៃ និង​វៀតណាម រួមទាំង​មាន​ប្រទេស អង្គការ ស្ថាប័ន​អន្តរជាតិ​ពាក់ព័ន្ធ​មួយចំនួន​ចូលរួម​ជា​អ្នកសង្កេតការណ៍៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម