Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនិត​លោក កឹម សុខា ថា ការចាប់ខ្លួន​លោក​ផ្កាយ​២​យោធា​ម្នាក់ ជាការ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​

បានផុស

នៅ

​លោក មុត ចន្ថា អតីត​នាយក​ខុ​ទ្ធ​កាល័យ និង​ជាម​នុស្ស​ជំនិត​លោក កឹម សុខា ផងដែរ​នោះ បាន​អះអាង​នា​រសៀល ថ្ងៃទី​២២ ខែមេសា នេះ​ថា ការចាប់ខ្លួន​លោក​ផ្កាយ​២​យោធា​ម្នាក់ ទាក់ទង​ការរត់ពន្ធ​មនុស្ស (​ជនជាតិ​ចិន​) ជិត​៣០​នាក់ ឆ្លងខេត្ត​ទៅកាន់​ខេត្តស្វាយរៀង បំពាន​សេចក្តីសម្រេច ស្តីពី​ការបិទ​ធ្វើដំណើរ​ឆ្លង​រាជធានី​-​ខេត្ត គឺជា​ការអនុវត្ត​ដោយ​ស្មើភាព នៅ​ចំពោះមុខ​ច្បាប់ និង​តុលាការ ហើយ​ជា​គំរូ​ដល់​ការអនុវត្ត​ច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក មុត ចន្ថា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព ! មន្ត្រី​យោធា​ជាន់ខ្ពស់​មួយរូប​មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) បាន​រត់ពន្ធ​មនុស្ស (​ជនជាតិ​ចិន​) ជិត​៣០​នាក់​ឆ្លងខេត្ត​ទៅកាន់​ខេត្តស្វាយរៀង ដោយ​បំពាន​សេចក្តីសម្រេច ស្តីពី​ការបិទ​ធ្វើដំណើរ​ឆ្លង​រាជធានី​-​ខេត្ត​។ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេ​រម​ភូមិន្ទ បាន​បើកផ្លូវ​ឲ្យ​សមត្ថកិច្ច​ខេត្ដ​ស្វាយរៀង ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ មិន​លើកលែង​ឲ្យ​នោះឡើយ ចំពោះ​មន្ដ្រី​យោធា​ផ្កាយ​ពីរ ស៊ុំ ពៅ មាន​តួនាទី​ជា​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ដ្រ​យោធា នៃ​អគ្គបញ្ជាការដ្ឋាន​”​។​

​លោក មុត ចន្ថា លើកឡើង​ទៀតថា “​សូម​សាទរ​ចំពោះ​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​នៅ​ចំពោះមុខ​ច្បាប់ និង​តុលាការ ដើម្បី​ជា​គំរូ​ដល់​ការអនុវត្ត​ច្បាប់​”​។​

​សូមបញ្ជាក់ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ​ម្នាក់​ឈ្មោះ ស៊ុ ពៅ ត្រូវបាន​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ ខណៈដែល​បុគ្គល​រូបនេះ បាន​លួច​រត់ពន្ធ​ជនជាតិ​ចិន​២៨​នាក់ ពី​ភ្នំពេញ​ទៅ​ខេត្តស្វាយរៀង ទំនងជា​ចេញទៅ​ក្រៅប្រទេស ជាមួយគ្នា​នោះ អគ្គមេបញ្ជាការ​កងយោធពល​ខេ​រម​ភូមិន្ទ នាយ​ឧ​ត្ត​ម​សេនី​យ៏ វង្ស ពិ​សេន បានប្រកាស​បើកផ្លូវ​ឲ្យ​សមត្ថកិច្ច​ខេត្ដ​ស្វាយរៀង ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​មន្ដ្រី​យោធា​ផ្កាយ​ពីរ​ម្នាក់នេះ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម