Connect with us

ព័ត៌មានជាតិ

ក្រសួងផែនការ ​ប្រកាស​រក​ឃើញ​មន្ត្រី​ម្នាក់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ ដែល​ឆ្លង​ពី​ប្រពន្ធ​

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងផែនការ​បាន​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​ទៅលើ ឈ្មោះ វង្ស សុខ​នី ជាម​ន្ត្រី នៃ​អគ្គាធិការដ្ឋាន​ក្រសួងផែនការ​ ដែលបាន​ឆ្លង​ពី​ភរិយា​នឹង​ត្រូវ​បានរ​កមាន​វិជ្ជមាន​កូ​វីដ​-១៩ ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងផែនការ​នៅ​ថ្ងៃទី​២២​មេសា​នេះ​បាន​ឲ្យ​ដឹង​ថា ​ឈ្មោះ​វង្ស​ សុខ​នី​ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ផ្លូវជាតិ​លេខ​១ ​ភូមិ​ព្រែ​កជាង​ព្រំ​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ បាន​ឆ្លង​វីរុស​កូ​វីដ​១៩​ពី​ភរិយា​របស់​គាត់​ឈ្មោះ​ជុន​ អ៊ឹង ​អាយុ ៣៦​ឆ្នាំ ​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន​វីឡា​លង្កា ​ដែល​ត្រូវបាន​ក្រសួងសុខាភិបាល​រក​ឃើញ​វិជ្ជមាន​កូ​វីដ​១៩​ នៅ​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០២១។

បើ​តាម​ក្រសួង​លោក​វង្ស ​សុខ​នី ​បាន​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩​ នៅ​ទីស្ដីការ​ក្រសួងផែនការ​ ក្នុង​ចន្លោះ​ម៉ោង​៣​ទៅ​៤​រសៀល​ នា​ថ្ងៃទី​៧ ​ខែមេសា​ ឆ្នាំ​២០២១​។ ក្រៅពី​ពេលវេលា​ខាងលើ​នេះ​ លោក​វង្ស​ សុខ​នី​ ពុំ​ដែល​មាន​វត្ត​មាននៅ​ទីស្ដីការក្រសួង​ផែនការ​ទេ​។

ក្រសួងផែនការ​សូម​ជូនដំណឹង​ដល់​លោក​លោកស្រី​ ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​អ្នកជំងឺ​វង្ស ​សុខ​នី ​ផ្ទាល់​ត្រូវ​ទៅ​យក​សំណាក​នៅ​តាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល​បាន​កំណត់​ក្នុងនោះ​រួមមាន​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ​វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹងត្របែក​និង​សាលាបឋមសិក្សា​សុភមង្គល​ ព្រមទាំង​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។

ចំពោះ​អ្នក​ពាក់ព័ន្ធ​ដោយ​ប្រយោជន៍​សូម​មេត្តា​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​ និង​តាមដាន​សុខភាព​ខ្លួនឯង​ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ចុងខែមិថុនា កម្ពុជានឹងមានភូមិខ្មែរលើដីជប៉ុន ហើយមានការដាក់បង្ហាញការដាំដំណាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម