Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ពាក់ព័ន្ធ​ផ្ទាល់​នឹង​អាជីវក​ផ្សារ​នាគ​មាស

បានផុស

នៅ

កំពង់ស្ពឺ ៖ មន្ត្រី​សុខាភិបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ បា​នរក​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​០២​នាក់ ដែលជា​អ្នក​ដឹក​បន្លែ​នៅ​ផ្សារ​នាគ​មាស រាជធានី​ភ្នំពេញ មក​ចែកចាយ​បន្ត​នៅ​ស្រុក​ភ្នំស្រួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​រសៀល​នេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ បានបង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​០២​នាក់​នោះ គឺ​ទី​១-​ឈ្មោះ អួត សុខា ភេទ​ស្រី អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ត្រាច ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ជា​អ្នក​ដឹក​បន្លែរ ។ ទី​២-​ឈ្មោះ គឹម សុផាត ភេទ​ប្រុស អាយ ឆ្នាំ នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ជា​អ្នក​ដឹក​បន្លែរ​ដូចគ្នា ។

ដូច្នេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩​ទាំង ០២​នាក់​ខាងលើ ត្រូវ​រាយការណ៍ជូន​អាជ្ញាធរ និង​មក​យក​សំណាក​នៅ​មន្ទីរពេទ្យបង្អែក​ត្រពាំង​ក្រឡឹង​ជាបន្ទាន់ ព្រមទាំង​ដាក់ខ្លួន​ឱ្យដាច់​ដោយឡែក​ពី​គេ​រយៈពេល ១៤​ថ្ងៃ។

​ក្នុងករណី បងប្អូន មាន​បញ្ហា​សុខភាព ឬ​រោគសញ្ញា​សង្ស័យ​ត្រូវ​ប្រញាប់​រូស​រាល់​មក​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យបង្អែក​ត្រពាំង​ក្រឡឹង និង​ប្រាប់​ដល់​អាជ្ញាធរ​ជាបន្ទាន់​ដើម្បី​មាន​វិធាន​ទាន់ពេលវេលា។

សូម​បងប្អូន​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​សុខាភិបាល និង​វិធានការ «៣​ការពារ ៣​កុំ​» ដើម្បី​ជៀសផុត​ពី​ជំងឺ​កូ​វីដ​ចង្រៃ៕

ដោយ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១២ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម