សម្ដេច​ក្រឡាហោម ស ខេង ឧបត្ថម្ភ​ថវិកា​ជាង​៣៤៨ លាន​រៀល ដល់​កងកម្លាំង​នគរបាល ដែល​កំពុង​ឈរជើង​ការពារ​តាម​គោលដៅ​បិទ​ខ្ទប់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ឧបត្ថម្ភ​ថវិកា​ជាង​៣៤៨ លាន​រៀល ដល់​កងកម្លាំង​នគរបាល ដែល​កំពុង​ឈរជើង​ការពារ​តាម​គោលដៅ​បិទ​ខ្ទប់​

បានផុស

នៅ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បាន​ឧបត្ថម្ភ​ថវិកា​ដល់​កងកម្លាំង​នគរបាល ចំនួន​១២៤៤ នាក់ ដែល​កំពុង​ឈរជើង​ការពារ​តាម​គោលដៅ​អន្តរាគមន៍ ក្នុង​ដំណាក់​កាល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នូវ​ថវិកា​ចំនួន​ជាង​៣៤៨ លាន​រៀល នេះ​បើ​តាម​លិខិត ដែល​ទទួលបាន នា​ល្ងាច ថ្ងៃទី​២២ ខែមេសា នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​លិខិត ដែល​សម្ដេច​ក្រឡា ហោម ស ខេង ផ្ញើជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា “​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាលជាតិ​ចំនួន ១,២៤៤​នាក់ ដែល​កំពុង​ការពារ​តាម​គោលដៅ និង​ប្រចាំ​ការ​ត្រៀម​អន្តរាគមន៍ ក្នុង​ដំណាក់កាល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល ខ្ញុំ​សូម​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​៣៤៨,៣២០,០០០​រៀល បន្ថែម​លើ​គោល​របប ដែល​បាន​ឧបត្ថម្ភ​ជា​ហូរហែរ​កន្លងមកហើយ​”​។

បើ​តាម​សម្ដេច​ក្រឡាហោម ស ខេង ថវិកា​នេះ ត្រូវ​ផ្តល់ជូន​បងប្អូន​កងក​ម្លាំ​ង នគរបាល​ទាំងនោះ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន​២៨០,០០០​រៀល​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​អំពាវនាវ​ដល់​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​នានា​បង្កឡើង​ដោយ​គ្រោះធម្មជាតិ

នយោបាយ៣ ម៉ោង មុន

គ​.​ជ​.​ប នឹង​យក​មេរៀន និង​បទពិសោធន៍ ពី​វេទិកា​អន្តរជាតិ នាទី​ក្រុង​សេ​អ៊ូ​ល សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ

ព័ត៌មានខ្លីៗ៣ ម៉ោង មុន

ភរិយាឧកញ៉ា ឌួង ងៀប ទទូចសុំយុត្តិធម៌ សម្រាប់ខ្លួនឯង និងកូនប្រុស ព្រះតេគុណ ឌួង ឆាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការរៀបចំ​បាវ​ខ្សាច់​ការពារ​ច្រាំងទន្លេ​បាក់​ស្រុត​នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស​សម្រេចបាន​៣៥​ភាគរយ​ហើយ

កីឡា៤ ម៉ោង មុន

កំពូល​អ្នក​កីឡាកាស Jinder Mahal និង John Cena ចាប់អារម្មណ៍​ការប្រកួត​ខ្សែក្រវាត់ Bhulla ថ្ងៃ​សៅរ៍​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services