Connect with us

ព័ត៌មានជាតិ

លំអិត!! សំណុំ​រឿង​មន្ត្រី​យោធា​ផ្កាយ​២ម្នាក់​ និង​បក្ខពួក​៦នាក់​ទៀត​ លួច​ដឹក​ចិន​២៨នាក់​ ពី​ក្រុង​បាវិត​ ទៅ​ភ្នំពេញ

បានផុស

នៅ

ស្វាយរៀង ៖ មន្ត្រី​យោធា​ផ្កាយ​២ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​ម្នាក់ និង​បក្សពួក​០៦​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ខេត្តស្វាយរៀង ចាប់ខ្លួន​ពី​បទ​បំពាន បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មិន​ឲ្យ​ធ្វើដំណើរ​ចេញ​-​ចូល​ឆ្លង​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត ទូទាំង​ប្រទេស​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ប៉ុន្តែ​លោក​ផ្កាយ​២ និង​បក្សពួក​ហ៊ាន​ប្រឆាំង​បទបញ្ជា​លួច​ដឹក​ជនជាតិ​ចិន​ចំនួន​២៨​នាក់​ពី​ក្រុង​បាវិត ខេត្តស្វាយរៀង ទៅ​រាជធានី​ភ្នំពេញ ដោយ​ខុសច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ​បាន​កើត​ឡើង​ កាលពី​វេលា​យប់​ម៉ោង​៣​និង​០០​នាទី​ទៀបភ្លឺ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ នៅខាងមុខ​សណ្ឋាគារ​TTP1 ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត​។

ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹង​ថា មុន​ពេល​កើតហេតុ​សមត្ថកិច្ច​ដើរ​ល្បាត​បាន​ប្រទះឃើញ​រថយន្ត​សង្ស័យ​ចំនួន​៤​គ្រឿង នៅ​ខាង​មុខ​សណ្ឋាគារ​TTP1 ក្រុង​បាវិត និង​កំពុង​នាំ​ជនជាតិ​ចិន​ទាំងនោះ ឡើង​ចូលក្នុង​រថយន្ត​ដោយ​សង្ស័យ​ក៏​ឃាត់​សាក​សួរនាំ ទើប​បែកធ្លាយ​រឿង​រត់ពន្ធ​ដឹក​ចិន​ទៅ​រាជធានី​ភ្នំពេញ ទើប​ចាប់​ឃាត់ខ្លួន​តែម្តង​។

ក្រោយ​ពី​សាកសួរ​រួច ជនជាតិ​ចិន​ទាំង​២៨​នាក់​នោះ ត្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័​ក​នៅ​សណ្ឋាគារ​ខាងលើ​បណ្តោះអាសន្ន​សិន រង់ចាំ​យក​សំណាក​ពិនិត្យ​ចេញ​លទ្ធផល បា​នរក​ទីតាំង​ដាក់​ជា​ក្រោយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា អ្នកជា​មេខ្លោង​ឈ្មោះ ស៊ុ ពៅ មាន​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ ផ្កាយ​២ មាន​តួនាទី​ជា​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា នៃ​អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ ហើយ​បុរស​ម្នាក់ទៀត ឈ្មោះ ស៊ូ សុភា (​ពាក់អាវ​ក្រហម ខោ​ក្រហម​) ជា​មេខ្យល់​ប្រមូល​ភ្ញៀវ​ជនជាតិ​ចិន (​ពីរ​ស្រុក​ស្វាយជ្រំ ពី​ស្រុក​រមាសហែក មក​ដាក់​ឲ្យ​ស្នាក់​នៅក្នុង​សណ្ឋាគារ​TTP1 ក្រុង​បាវិត រួច​ឲ្យ​ក្រុម​លោក​ផ្កាយ​២​នេះ ដឹក​ពី​ក្រុង​បាវិត ទៅ​រាជធានី​ភ្នំពេញ និង​ដឹក​ពី​រាជធានី​ភ្នំពេញ មក​ក្រុង​បាវិត​ខេត្តស្វាយរៀង)​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ចំណែក​៥​នាក់​ផ្សេងទៀត គឺ​មិនមែន​ជា​មន្ត្រី​យោធា​ទេ គឺ​ពួកគេ​ត្រូវ​លោក​ផ្កាយ​២ បាន​ឲ្យ​ក្លែង​ជាម​ន្ត្រី​យោធា ហើយ​ជួល​ឲ្យ​បើករថយន្ត​ប៉ុណ្ណោះ នេះ​បើ​តាម​ចម្លើយ​សារភាព​អ្នក​ទាំង​៥​នាក់​។

ក្រោយពី​សាកសួរ​អស់​រយៈ​ពេញ​១​ថ្ងៃ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​២២ ខែមេសា ជនសង្ស័យ​ទាំង​០៧​នាក់​នេះ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច អធិការ​នគរបាល​ក្រុង​បាវិត បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ស្វាយ​រៀង ចាត់ការ​តាម​នីតិវិធី៕

ដោយ ​៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៤ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម