Connect with us

ព័ត៌មានជាតិ

របាយការណ៍​បន្ថែម​លើ​ចំនួន​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល នៅ​ស្រុក​រុក្ខ​គិរី កើន​ដល់ ១០៦ នាក់​

បានផុស

នៅ

​បើ​គិត​មកទល់​នឹង​ល្ងាច​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០២១នេះ ក្រុម​ឆ្លើយតប​បន្ទាន់​របស់​មន្ទី​រ​សុខាភិបាល បាន​ចុះ​ស្រាវជ្រាវ​បន្ត និង​បាន​រក​ឃើញ​អ្នក​ពាក់​ព័ន្ធ​ដោ​យផ្ទាល់ និង​ដោយ​ប្រយោល ជាមួយ​បុរស​ដែល​ជា​អ្នក​ដឹក​ផ្លែ​ម្នាស់​យកទៅលក់​នៅ​ក្រុងភ្នំពេញ ដោយមាន​ផ្ទុក​កូ​វីដ១៩ សរុប​បាន​កើន​ឡើង​រហូតដល់​ចំនួន១០៦នាក់ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​បញ្ជាក់​ថា បុរស​ដែលមាន​ជំងឺកូ​វីដ ១៩ មានឈ្មោះ យ៉េន គឹមយ៉ាន អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង មានមុខ​របរ​ដឹក​ផ្លែ​ម្នាស់​ចេញពី​ស្រុក​រុក្ខ​គិរី ទៅ​លក់​នៅក្នុង​ផ្សារ​នាគ​មាស រាជធានី​ភ្នំពេញ។​

​ក្រោយពី​បាន​ពិនិត្យឃើញថា បុរស​ខាងលើនេះ​មាន​ផ្ទុក​កូ​វីដ១៩ រួចមក ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត សហការ​ជាមួយ​មន្ទីរពេទ្យបង្អែក​មូលដ្ឋាន បាន​នាំ​បុរស​រូបនេះ​ យក​ទៅ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ព្រមទាំង​បាន​នាំ​យក​អ្នក​ប៉ះពាល់​ផ្ទាល់​សរុប​ចំនួន ១០ នាក់ ( ស្រី ៥ ) យក​ទៅ​ពិនិត្យ​សំណាក​ជា​លទ្ធផល​លើក​ទី​១ គឺ​អវិជ្ជមាន ដោយឡែក​អ្នកពាក់ព័ន្ធ​ប្រយោល ដែល​សរុប​មាន​ចំនួន​កើន​ដល់៩៦នាក់ ( ស្រី ៥១ ) ក៏បាន​យក​សំណាក​ទៅ​ពិនិត្យ​ដែរ ជា​លទ្ធផល​ទៅលើ​មនុស្ស​ចំនួន៩១នាក់ អវិជ្ជមាន និង​ចំនួន​៥ សំណាក​ទៀត កំពុង​រង់ចាំ​លទ្ធផល​តេស្ត​ពី​មន្ទីរ​ពិសោធន៍។​

​បច្ចុប្បន្ន​បន្ទាប់ពី​រដ្ឋ​បាល​ខេត្ត បានសម្រេច​បិទ​ខ្ទប់​ភូមិខ្នាច​អំ​ពរ​នេះ​រួចមក ក្រុមការងារនៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​ដាក់​កម្លាំង​បន្ថែម​ ដើម្បី​បន្ត​ការ​តាមដាន​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​ជាទីបំផុត ដើម្បី​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នេះ​មិនឲ្យ​ឆ្លង​ទៅកាន់​ភូមិសាស្ត្រ​ដទៃ​ទៀត ៕

អត្ថបទ៖ សោ និយមរត្ន័

សូមចុចអាន៖ ​អ្នកពាក់ព័ន្ធ​នឹង​សព​ឈ្មោះ នូ​ចុ​ល មាន​ជំងឺ​កូ​វីដ​១៩ ចំនួន៤៨នាក់ ​តេស្ត​លើក​ទី​១​អវិជ្ជមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៦ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម