Connect with us

ព័ត៌មានជាតិ

ឡូយ​មែន​! ​ទោះបី​នៅផ្ទះ​ក៏​អាច​ប្រើ​សេវា​ធនាគារ​បានដែរ​

បានផុស

នៅ

​ស្ថិតក្នុង​ស្ថានភាព​ ដែល​រដ្ឋាភិបាល​បិទ​ខ្ទប់​មិន​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​ក្នុង​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ​ប្រសិនបើ​អតិថិជន​មាន​សេវា​អេស៊ីលីដា​ម៉ូ​បាល​ប្រៀប​បីដូច​ជា​មាន​ធនាគារ​មួយ​ក្នុងផ្ទះ​ដែរ​ ព្រោះ​សេវា​នេះ​អាច​ប្រើប្រាស់​បាន​គ្រប់បែបយ៉ាង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ​អេស៊ីលីដា​បាន​មានប្រសាសន៍ថា ​មាន​អេស៊ីលីដា​ម៉ូ​បាល​អតិថិជន​អាច​ប្រើប្រាស់​បាន​ច្រើនយ៉ាង​ទៅតាម​តម្រូវការ​ដូចជា​ការផ្ទេរ​ប្រាក់​ទៅ​ក្រុមគ្រួសារ​បងប្អូន​ឬ​ផ្ទេរ​មកវិញ ការទូទាត់​ទំនិញ​ឬ​សំណើ​សុំ​ខ្លី​ប្រាក់​ពី​ធនាគារ បង់​ទឹក ភ្លើង​,​បញ្ចូល​ទឹកប្រាក់​ទូរសព្ទ​, និង​ការបង់ប្រាក់​ត្រឡប់​ទៅ​ធនាគារ​វិញ​ផងដែរ​ ដោយ​មិន​ចាំបាច់​ធ្វើដំណើរ​ទៅកាន់​ធនាគារ​ឡើយ​។ លោកស្រី​បាន​បន្តថា​ កាន់តែ​ពិសេស​ទៀត​នោះ ​ការប្រើ​អេស៊ីលីដា​ម៉ូ​បាល​នេះ​ ក៏​ជួយ​អាច​ការពារ​អតិថិជន​ឲ្យ​ចៀស​ផុតពី​ការឆ្លង​ជំងឺឆ្លង​ផ្សេងៗ​ពិសេស​ជំងឺ​កូ​វីដ​១៩​ផងដែរ​។

​ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យប្រើប្រាស់សេវាអេឡិចត្រូនិកផងដែរ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរ នៅក្នុង សហគមន៍​។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា ក៏សូមបន្តលើកទឹកចិត្ត ក្នុងការកាត់បន្ថយ ការប្រើប្រាស់ក្រដាសប្រាក់ក៏ដូចជាការប្រើប្រាស់/ចេញផ្សាយមូលប្បទានប័ត្រ សម្រាបធ្វើការ ផាត់ទាត់និងទូទាត់នានា ហើយជំនួសវិញដោយការប្រើប្រាស់ ការទូទាត់អេឡិចត្រូនិកតាម លទ្ធភាព ដែលអាចធ្វើទៅបាន។ ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិក ដូចជាសេវាធនាគារ តាមកម្មវិធីទូរសព្ទចល័ត ក៏ដូចជា កម្មវិធីបាគង ដែលជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ នឹងផ្តល់ សុវត្ថិភាពខ្ពស់ភាពងាយស្រួលឆាប់រហ័ស និងចំណាយតិចផងដែរ។​

លោក ហេង សួរ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ​បានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសនៅតាមខេត្ត ដែលមិនស្ថិតនៅក្នុងតំបន់បិទខ្ទប់ឱ្យ ផ្លាស់ប្តូររបៀបប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ក្នុងការបើកប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិត។ លោក ហេង សួរ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលបិទខ្ទប់នេះ ម្ចាស់ រោងចក្រសហគ្រាស នៅតាមបណ្តាខេត្ត ត្រូវប្រើប្រាស់ប្រព័ន្ធ​ធនាគារ ដើម្បីផ្ទេរសាច់ប្រាក់ ពី គណនីធនាគាររបស់ខ្លួន នៅរាជធានីភ្នំពេញទៅសាខាធនាគារណាមួយ ដែលមានទីតាំង នៅក្បែររោងចក្រសហគ្រាសរបស់ខ្លួន ឬនៅទីរួមខេត្ត ដែលរោងចក្រសហគ្រាសរបស់ខ្លួនមាន អាសយដ្ឋាន​នៅ។ ការនាំគ្នាសម្រុកស្នើសុំលិខិតបេសកកម្ម ពីច្រកចេញចូលតែមួយរបស់ រដ្ឋបាលខេត្តនានា ដើម្បីឡើងមកភ្នំពេញបើកសាច់ប្រាក់ និងដឹកសាច់ប្រាក់ពីភ្នំពេញទៅខេត្ត វិញ មិនមែនជាជម្រើសដែលឆ្លាតវៃ និងសុវត្ថិភាពនោះទេ។ លោកស្រី​ សុខ​សោភា បាន​បន្ថែមថា​ សម្រាប់​ប​ង​ប្អូន​ដែល​នៅ​មិនទាន់មាន​សេវា​អេស៊ីលីដា​ម៉ូ​បាល​នេះ​ សូម​ប្រញាប់​ធ្វើការ​ដោ​ន​ឡូត​តាមរយៈ APP Store , GooglePlay ឬ​APPGalley​ ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការចាយវាយ​ប្រចាំថ្ងៃ ​ក្នុងអំឡុងពេល​ដែល​រដ្ឋាភិបាល​បិទ​ខ្ទប់​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​នេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម