Connect with us

ព័ត៌មានជាតិ

ធនាគារ​អេស៊ីលីដា​បង្កើន​សាខា​ដល់​៨​កន្លែង ​ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជួន​ដល់​អតិថិជន ក្នុង​តំបន់​បិទ​ខ្ទប់​ នៅ​រាជធានី​ភ្នំពេញ

បានផុស

នៅ

ធនាគារ​អេស៊ីលីដា ​នៅតែ​បើក​ដំណើរការ​ការិយាល័យ​សាខា​ធនាគារ​អេស៊ីលីដា​ នៅ​ទូទាំងប្រទេស​ជាធម្មតា​និង​រង្វង់​រាជធានី​ចំនួន​៨​កន្លែង​ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ នៅ​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់​និង​បង្ក​ភាពងាយស្រួល​ក្នុង​ការបម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​និង​សាធារណជន​ធនាគារ​អេស៊ីលីដា​ សូម​លើកទឹកចិត្ត​ដល់​អតិថិជន​និង​សាធារណជន​ទាំងអស់​មេត្តា​ប្រើប្រាស់​សេវា​ស្វ័យ​ប្រតិបត្តិការ​តាមរយៈ​ទូរស័ព្ទ​ចល័ត​(​អេស៊ីលីដា​ម៉ូ​បាល​) ម៉ាស៊ីន​ដក​ប្រាក់​និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​អេ​ធី​អឹម​២៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ធានា​សុវត្ថិភាព​និង​ការពារ​ហានិភ័យ​នានា​ជាយថាហេតុ​ ជំនួស​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​ដែល​បម្រើ​តាម​បញ្ជរ ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​។

​លោកបណ្ឌិត ​អ៉ិន​ ចាន់នី បាន​មានប្រសាសន៍​បន្ត​ថា​«​ដោយ​សង្កេតឃើញ​អតិថិជន​និង​អាជីវកម្ម​ស្ថិតនៅក្នុង​រង្វង់​រាជធានី​ភ្នំពេញ ​ដែល​ទទួល​បាន​ការអនុញ្ញាត​នូវ​តែ​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​នូវ​សេវាកម្ម​ធនាគារ​ ដើម្បី​ធ្វើការ​ទូទាត់​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​និង​ក្រៅ​ប្រទេស​រួមទាំង​ការប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​និង​សេវា​បំពេញ​កាតព្វកិច្ច​ពន្ធ​សេវា​បើកប្រាក់​បៀវត្ស​មន្ត្រី​សាធារណៈ​ ក៏ដូចជា​សេវា​បើកប្រាក់​បៀវត្ស​កម្មករ​និយោជិត​ក្រុមហ៊ុន​ឯកជន​ដូច្នេះ ​ដើម្បី​សម្រួល​ដល់​ការ​បម្រើសេវា​ហិរញ្ញវត្ថុ​ឲ្យ​បាន​ខ្លួន​និង​ដើម្បី​ចូលរួម​អនុវត្ត​យ៉ាង​ហ្មត់ចត់​នូវ​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ​ស្តីអំពី​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​១៩​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​សម្រេច​រំលែក​ការបម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ត្រឹម​ចំនួន​៨​ការិយាល័យ​សាខា​ នៅក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​អតិថិជន ​ក៏ដូចជា​សាធារណៈជន​ចៀសវាង​ការឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ឆ្ងាយ​ពេក​»​។

​លោកបណ្ឌិត ​អ៉ិន​ ចាន់នី​ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​សម្របសម្រួល ក្នុងការ​ធ្វើដំណើរ​ទៅ​បំពេញភារកិច្ច​ការងារ​របស់​បុគ្គលិក​ធនាគា​រ​ ដើម្បី​អាច​ដំណើរការ​នៅតាម​ទីតាំង​ការិយាល័យ​សាខា​នីមួយៗ​បាន​ដោយ​រលូន​និង​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​និង​សាធារណជន​ ដែល​តែងតែ​គាំទ្រ​នូវ​ការប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ប្រសិនបើ​អតិថិជន​។ ប្រសិនបើ​អតិថិជន​មាន​ចម្ងល់​ឬ​សំណូមពរ​ផ្សេងៗ សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន​ដែល​បម្រើ​២៤​ម៉ោង​ក្នុង​១​ថ្ងៃ​និង​៧​ថ្ងៃ​ក្នុង​១​សប្តាហ៍​តាមរយៈ​ទូរ​សព្ទ​លេខ 023 99 4444 ឬ 015 999 233៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម