ព័ត៌មានជាតិ
វិស័យទាំង៥ដើមឆ្នាំ២០២៦ មានយុវជនចុះឈ្មោះចូលរៀនច្រើនជាងគេ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ របស់សម្ដេចធិបតី
ដើមឆ្នាំ២០២៦នេះ មានជំនាញលើវិស័យចំនួន ៥ ដែលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំចុះឈ្មោះចូលរៀនច្រើនជាងគេក្នុងកម្មវិធីបណ្ដុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ (TVET 1.5M) របស់សម្ដេចធិបតី។


លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ នេះថា វិស័យទាំង ៥នោះរួមមាន វិស័យធុរកិច្ច និងព័ត៌មានវិទ្យា, វិស័យទេសចរណ៍, វិស័យសំណង់, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និង វិស័យបរិក្ខារត្រជាក់និងកំដៅ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា វិស័យធុរកិច្ច និងព័ត៌មានវិទ្យា ឈរនៅលំដាប់លេខរៀងទី១ ដែលមានអ្នកស្នើសុំចុះឈ្មោះចូលរៀនចំនួន ៣០,៧២៩នាក់ បន្ទាប់មកវិស័យទេសចរណ៍ មានអ្នកស្នើចុះឈ្មោះចូលរៀន ២៦,១៦០នាក់ វិស័យសំណង់មានអ្នកស្នើចុះឈ្មោះចូលរៀន ២៣,២៨២នាក់ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានអ្នកស្នើចុះឈ្មោះចូលរៀន ១៩,២៧៨នាក់ និងវិស័យបរិក្ខារត្រជាក់និងកំដៅ មានអ្នកស្នើរចុះឈ្មោះចូលរៀនចំនួន ១៨,៤៧៩នាក់។


លោកថ្លែងថា៖ «ការពង្រឹងជំនាញគឺជាទុនដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលផ្ដល់ជូន និងជួយសម្រួលដល់អតីតពលករ យុវជនមពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីចាប់យកឱកាសការងារ ស្របពេលដែលកម្ពុជាកំពុងប្រែក្លាយកម្លាំងពលកម្មពីអតិពលកម្មទៅជាកម្លាំងមានជំនាញជាក់លាក់ ច្បាស់លាស់ ផលិតភាពខ្ពស់ ដើម្បីបង្កើនប្រាក់ចំណូលកាន់តែខ្ពស់»។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ (TVET 1.5M) ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


