Connect with us

ព័ត៌មានជាតិ

មេខ្យ​ល់​៣​នាក់ ​នាំ​ពលករ​ឆ្លងដែន​១១​នាក់​ ទៅ​ប្រទេស​ថៃ​ ដោយម្នាក់​យក​៦០០០​បាត ត្រូវ អាវុធហត្ថឃាត់ខ្លួន​​

បានផុស

នៅ

​មេខ្យល់​៣​នាក់​ នាំ​ពលករ​ឆ្លងដែន​១១​នាក់​ ទៅ​ប្រទេស​ថៃ​ ដោយ​ខុសច្បាប់​ ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​។​ ការ​ឃាត់ខ្លួន​ពលករ​នេះ កាល​ពី​វេលា​ម៉ោង​១​យប់​រំលង​អធ្រា​ត្រ​ចូល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច TV12001-99225 ស្ថិតក្នុង​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាវុធហត្ថ​បាន​ប្រាប់​ឲ្យ​ដឹងថា​ នៅ​យប់​ថ្ងៃ​ទី​២១​កម្លាំង​ចម្រុះ​ មានកងទ័ព កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ ដែល​ឈរជើង​តាម​បន្ទាត់​ព្រំ​ដែន​ខ្មែរ ថៃ បាន​ចុះ​ល្បាត​ស្រាប់តែ​ប្រទះ​មនុស្ស​បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​មេខ្យល់​ចំនួន​៣​នាក់ ពលករ​ចំនួន​១១​នាក់​មាន​កុមារ​២​នាក់​ផង​ដែរ។ ​លោក វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ការអនុញ្ញាត​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន​ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​បាន​ឲ្យ​កម្លាំង​ការិយាល័យ​បង្ក្រាប​ការជួញដូរ​មនុស្ស​ធ្វើការ​សួរចម្លើយ​ដល់​ជនរងគ្រោះ​ទាំង​១១​នាក់ ​ពួកគាត់​បាន​ឆ្លើយ​សារភាព​ដូចៗ​គ្នា​ថា មាន​មេខ្យល់​ចំនួន​៣​នាក់ ១​ឈ្មោះ​ផៃ ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ២​ឈ្មោះ​សាំ អៀន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ៣​អ៊ូ សុខា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទូរសព្ទ​មក​ទំនាក់ទំនង​មក​ពួកគាត់​ថា​នឹង​នាំ​ពលករ​ទាំង​១១​នាក់​ចេញទៅ​ប្រទេស​ថៃ ​បាន​ដោយ​ក្នុង​១​នាក់​ ត្រូវ​បង់លុយ​ឲ្យ​ពួកគេ​ចំនួន​៦​ពាន់​បាត បន្ទាប់ពី​បាន​ឯក​ភាព​គ្នា​ហើយ ​ណាត់​ថ្ងៃ​ចេញដំណើរ​។​ លុះនៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ ២០២១ មេខ្យល់​ទាំង​៣​នាក់​មក​តាម​ការ​ណាត់ ​ហើយ​មាន​ម៉ូតូ​ចាំ​ទទួល​ដឹក​ពួកគេ​ពី​កន្លែង​ដី​ពុះ​ឡូ​តិ៍​មួយកន្លែង​ក្នុង​ខេត្ត​សៀមរាប ហើយ​វាង​ទៅតាម​ផ្លូវលំ​ចំណុច​ផ្សារ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាម ហើយ​ឡើង​ជិះ​រថយន្ត​បន្ត មក​ចេញ​នៅ​ចំណុច​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បី​គេច​ពី​សមត្ថកិច្ច​ដែល​ឈរជើង​បិទ​ផ្លូវ​ខេត្ត​នៅ​ចំណុច​ស្ពាន​តា​ប៉ុន ស្រុក​ព្រះនេត្រព្រះ​ហើយ​បានធ្វើ​ដំណើរ​រហូតដល់​ចំណុច​វាលស្រែ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​កូនដំរី​ម្ចាស់​រថយន្ត​ បានដាក់​ពួកគាត់​នៅ​ទីនោះ​ដោយ​ប្រាប់​ថា​ បន្តិចទៀត​មាន​គេ​មក​យក​បន្ត​ហើយ។ រហូតដល់​ថ្ងៃរសៀល​ស្រាប់តែ​ឃើញ​រថយន្ត​ដដែល​ មក​ដឹក​ពួកគាត់​ទៅ​ស្រុក​ម៉ាឡៃ​ហើយ​ មាន​បុរស​ម្នាក់ទៀត​មក​ចាំ​នាំ​ផ្លូវ​ពួកគាត់​ដើរកាត់​បម្រុង​ឆ្លង​ទៅ​ប្រទេស​ថៃ ពេល​ដើរ​បាន​ប្រហែល​៥០​ម៉ែត្រ ស្រាប់​តែ​មាន​សមត្ថកិច្ច​ចាប់​ពួកគាត់​បានតែ​ម្ដង។

​ចំណែក​មេខ្យល់​ទាំង​៣​នាក់ ក្រោយពី​សមត្ថកិច្ច​សាកសួរ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ជូន​ពលករ​ទាំងអស់​ដើម្បី​ចេញទៅ​ប្រទេស​ថៃ​ពិតប្រាកដ​មែន​។​

ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបា​ន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​អាវុធ​ហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ចំណែក​ជនរងគ្រោះ​ចំនួន​១១ ក្នុង​នោះ​កុមារ​ចំនួន​២​នាក់​ផង​នោះ ​ត្រូវ​បាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២(QC2)​ថ្នាក់​ខេត្ត​កង​វ៉ា ក្នុង​ក្រុង​សិរីសោភ័ណ​ផង​ដែរ​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​រាជរដ្ឋាភិបាល​ផ្ដល់​ដី​ទំហំ​ជាង ២ ហិកតា ក្នុង​ខេត្ត​តាកែវ សម្រាប់​សាងសង់​ឈាបនដ្ឋាន​បូជា​សព​អ្នក​កើត​ជំងឺ​កូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៧ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម