ព័ត៌មានជាតិ
ខេត្តកណ្តាល មានអ្នកជាប់ពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈជាង២ម៉ឺននាក់ និងមានអ្នកឆ្លងកូវីដជិត៦០០នាក់
ខេត្តកណ្តាលមានអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ប្រមាណជាង២ម៉ឺននាក់ និងមានអ្នកឆ្លងកូវីដជិត៦០០នាក់ ដែលជាខេត្តមានចំនួនអ្នកឆ្លងច្រើនក្នុងចំណោមរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តកណ្តាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ នៅទូទាំងខេត្តកណ្ដាលមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៦៥នាក់ ក្នុងនោះក្រុងតាខ្មៅ ចំនួន១២៦នាក់ និងបានព្យាបាលជាសះស្បើយបានចំនួន៣៣៨នាក់។ ក្នុងនោះមានអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន ២១.០៩៩នាក់ បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន១៨.៣២១នាក់ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក មានចំនួន១៦៧៩នាក់ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន៦.៥៦៦នាក់ អ្នកដែលបានបញ្ចប់ការធ្វើចតាឡីស័កបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល ទាំងនៅក្នុងមណ្ឌលចត្តាឡីស័ក និងនៅផ្ទះ មានចំនួន១២.៣៧៣នាក់។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានបញ្ជាដល់កងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអនុវត្តដាច់ខាតនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការអនុវត្តនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោក អភិបាលខេត្តកណ្ដាល បានបន្ថែមថា« កងកម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងកណ្ដាល ត្រូវធ្វើការល្បាតជាប្រចាំ នៅក្នុងតំបន់ភូមិសាស្ត្រក្រុងតាខ្មៅ ដោយមិនត្រូវឲ្យប្រជាពលរដ្ឋ ដែលមិនមានការចាំបាច់ ធ្វើដំណើររាយប៉ាយពេញភូមិសាស្ត្រក្រុងតាខ្មៅឡើយ ត្រូវផ្សព្វផ្សាយ អប់រំ និងណែនាំពួកគាត់ ឲ្យនៅក្នុងផ្ទះរៀងខ្លួន ហើយក្នុងករណីប្រជាពលរដ្ឋដែលមិនគោរពតាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ»។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅក្នុងភូមិជាប្រចាំ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ដែលមិនមានការចាំបាច់ចេញពីផ្ទះឡើយ ក្នុងករណីមានប្រជាពលរដ្ឋចេញមកក្រៅ អាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ដែលនៅប៉ុស្តិ៍ប្រចាំការ ត្រូវធ្វើការសួរនាំពួកគាត់ ជៀសវាងការចេញមកដោយសេរី និងមិនមានការសួរនាំពីអាជ្ញាធរឡើយ។ ជាងនេះទៅទៀត សង្កាត់មួយចំនួន ដែលមានប្រជាពលរដ្ឋ មានផ្ទុកមេរោគកូវីដ-១៩ ដែលប្រឈមទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវដាក់នៅក្នុងតំបន់ក្រហម ដោយមិនឲ្យពួកគាត់ចេញក្រៅភូមិឬផ្ទះឡើយ ហើយអាជ្ញាធរភូមិ សង្កាត់ ត្រូវត្រៀមស្បៀងសម្រាប់ចែកជូនពួកគាត់ដល់ខ្នងផ្ទះ ដោយមិនអនុញ្ញាតជាដាច់ខាតឲ្យពួកគាត់ចេញពីលំនៅឋានឡើយ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ផ្សារលើច្បារអំពៅត្រូវបានបិទ លើកលែងតែបរិវេណជុំវិញផ្សារលក់ត្រី សាច់ និងបន្លែ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៨ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ