Connect with us

ព័ត៌មានជាតិ

ចលនា​យុវជន​កម្ពុជា​១៥៧ សាខា​ខេត្ត​តាកែវ នាំ​យក​អំណោយ​ប្រគល់​ជូន​រដ្ឋបាល​ស្រុក​ព្រៃកប្បាស​

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​មេសា ឆ្នាំ​២០២១ បាន​ចាត់​ឲ្យ​លោក អេង ប៉​ជាក អនុប្រធាន​ជា​តំណាង​របស់​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្ត នាំយក​អំណោយ​មួយ​ចំនួន​ធំ​ជូន​ដល់​រដ្ឋបាល​ស្រុក​ព្រៃកប្បាស​ ដើម្បី​ប្រើប្រាស់​ក្នុង​តម្រូវការ​ចំ​បាច់ ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយមាន​ការណែនាំ​និង​ចង្អុលបង្ហាញ​ពី​លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧ និង​លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តតាកែវ ក្នុងឱកាស​នោះ លោក អេង ប៉​ជាក អនុប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តតាកែវ ក៏​គូស​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រគល់​ជូន​នូវ​អំណោយ​ដល់​សាលា ស្រុក​ព្រៃកប្បាស​ថ្ងៃនេះ គឺជា​ការរួមចំណែក​មួ​យ​ផងដែរ ជាមួយ​អាជ្ញាធរខេត្ត ស្រុក និង​រាជរដ្ឋាភិបាល ក្នុង​ការជួយ​សម្រួ​ល​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ជំងឺឆ្លង​កូ​វីដ​១៩ នៅ​សហគមន៍ ហើយ​ជាពិសេស​សម្ភារៈ​ជា​ស្បៀង​ក៏​អាច​ចូលរួមចំណែក ​ក្នុង​ការ​ចែកជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ក្នុង​មូលដ្ឋាន​ស្រុក ដែល​ពួកគាត់​កំពុងតែ​ជួប​បញ្ហា​ខ្វះខាត ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​។

​នាឱកាស​នោះ​ផងដែរ លោក អេង ប៉​ជាក ក៏បាន​សំណូមពរ​ទៅ​ពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិ​បាល និង​ប្រសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ៣​កុំ ៣​ការពារ ឲ្យ​បាន​ខ្លាំងក្លា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ដើម្បី​ការពារ​ខ្លួន​ជៀស​ឆ្ងាយ និង​មិន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ផង​ដែរ​៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៩ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម