Connect with us

ព័ត៌មានជាតិ

នគរបាល​អន្តោប្រវេសន៍​៖ អ្នករត់ពន្ធ​មនុស្ស​ឆ្លងដែន​មិនអាច​រួចផុត​សំណាញ់​ច្បាប់​

បានផុស

នៅ

​នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​នៅ​តំបន់​ព្រំដែន​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះកុង ថ្លែង​ថា បុគ្គល​ដែល​ព្យាយាម​លួចលាក់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ គឺ​មិន​អាច​រួចផុត​ពី​ការ​តាមដាន​បង្ក្រាប និង​សំណាញ់​ច្បាប់​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមមន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំការ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម គូស​បញ្ជាក់​នៅ​ថ្ងៃទី​២៣ ខែ​មេសា​ថា កម្លាំង​សមត្ថកិច្ច​របស់​លោក បាន​នឹង​កំពុង​ផ្តោត​យកចិត្តទុកដាក់​ខ្ពស់​លើ​វិធានការ​ត្រួតពិនិត្យ​រថ​យន្ត​គ្រប់​ប្រភេទ និង​បុគ្គល​ដែល​គេចវេះ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក ​ដែល​ចេញចូល​ឆ្លងដែន​តាម​ច្រក​ព្រំដែន​។ ព្រោះ​កន្លងទៅ តែង​មាន​បុគ្គល​មួយ​ចំនួន​បំពាន​បម្រាប​យ៉ាង​ផ្គើន​។​

​បើតាម​សមត្ថកិច្ច​ជំនាញ​ដដែល អះអាង​ថា ឈរលើ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ច្បាប់​អន្តោប្រវេសន៍ តួនាទី​ភារកិច្ច​ ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ​៦៤ អនក្រ បក ។​អនុក្រឹត្យ​លេខ​១២៣​អនក្រ បក​ស្ដីពី​បែបបទ​សម្រាប់​អនុវត្ត​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ជនបរទេស​មិនមែន​អន្តោ​ប្រវេ​សន្ត​ចេញចូល​និង​ស្នាក់អាស្រ័យ​នៅ​ក៏ដូចជា​លិខិតបទដ្ឋាន​ផ្សេងៗ​មួយ​ចំនួន​ទៀត​ជាពិសេស​ការណែនាំ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួងសុខាភិបាល​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​តំណាង​នគរបាល​អន្តោប្រវេសន៍ ប្រាប់​ទៀត​ថា ដំណើរ​អនុវត្ត​ចំណាត់​ដ៏​មុត​ស្រួច​នេះ ពុំមែន​ទើបតែ​ធ្វើ​នៅពេលនេះ​ទេ គឺ​អនុវត្ត​តាំងតែ​ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ១៩​មក​ម្ល៉េះ ដោយ​ពង្រឹង​លើ​ការត្រួតពិនិត្យ​ឆែកឆេរ​រាល់​រថយន្ត​ចេញ​ចូល​មក​កម្ពុជា​តាម​ច្រកទ្វារព្រំដែន និង​ភូមិសាស្ត្រ​គ្រប់គ្រង​ល្បាត​២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​មនុស្ស​ខុសច្បាប់ ព្រមទាំង​ការ​គេចវេះ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​យក​មក​ផ្តន្ទា​ទោស​តាមច្បាប់​ជា​ធរមាន​ពុំ​អាច​រួចខ្លួន​នោះទេ​។​

​ក្រៅពី​ទប់ស្កាត់ និង​តាមដាន​បង្ក្រាប​មុខសញ្ញា​លួចលាក់​ដឹក​ជញ្ចូន​មនុស្ស​ខុសច្បាប់​ឆ្លង​ព្រំដែន សមត្ថកិច្ច និង​មន្ត្រី​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ក៏​ចូលរួម​គាំទ្រ​អនុវត្ត​វិធានការ​អនាម័យ​សុខភាព​តាម​ការណែនាំ​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​គោលដៅ​ចូលរួម​ការពារ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ចាប់ពី​ថ្ងៃទី​២៣ ខែ​មីនា ២០២០ ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ២០២១ អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​ចាំ​យាម​ប្រមាណ​៨៦​លើក មនុស្ស​២៧៦​នាក់ ស្រី​៧៤ និង​កុមារ​១៥​នាក់​។ ក្នុង​នោះ​សមត្ថកិច្ច​ល្បាត​ចាប់​បាន​ចំនួន​៥៤​លើក មនុស្ស​១៥៣​នាក់​ស្រី​៤១ និង​កុមារ​១២​នាក់​។​

​កាលពី​ថ្ងៃទី​១៥ ខែ​មេសា ២០២១​ថ្មីៗ​នេះ នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ឃាត់ខ្លួន​មេខ្យល់​ម្នាក់​ដែល​ជា​ជនជាតិ​ខ្មែរ​ ដែល​បាន​ព្យាយាម​លួចលាក់​ដឹក​ជញ្ចូន​ពលករ​ខុសច្បាប់​ពី​ខេត្ត​ត្រាត ប្រទេស​ថៃ​កាន់​ខេត្តកោះកុង តាមរយៈ​ធុន​តូច​១​គ្រឿង ស្លាក​លេខ​ថ ៧៩៧៩ ពណ៍​ប្រ​ផះ​។ សព្វថ្ងៃ​ជនសង្ស័យ ក៏​កំពុង​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ហើយ​ដែរ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ​ក្នុង​សហគមន៍​មក លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​អាជ្ញាធរ​សមត្ថកិច្ច បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​តប​ការណែនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដាក់​ផែន​ការចុះ​ល្បាត និង​បង្ក្រាប​ចំពោះ​មេខ្យល់​ដែល​លួចលាក់​ដឹក​ជ​ញ្ចូ​ន​ពលករ​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃ​បាន​ប្រមាណ​១៨​នាក់​ហើយ មិ​នថាតែ​ផ្លូវគោក ឬ​ផ្លូវទឹក​ឡើយ​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​

សូមចុចអាន៖ ​ខេត្តកំពង់ចាម បិទខ្ទប់ភូមិចំនួន៤ ស្ថិតក្នុងស្រុក៣ ជាបន្ទាន់ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២០ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម