Connect with us

ព័ត៌មានជាតិ

ផ្សារ​ព្រៃ​ខ្មែរ​បន្ទាប់ពី​បិទ​បាន​៤​ថ្ងៃ ត្រូវ​មន្ទីរ​សុខាភិ​បាល​ខេត្ត​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី២៣ ខែ​មេសា​នេះ​ មន្ទីរ​សុខាភិ​បាល​ខេត្ត​ បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុង​បរិវេណ​ផ្សារ​ព្រៃ​ខ្មែរ បន្ទាប់ពី​អាជ្ញាធរខេត្ត​បាន​បិទ​ផ្សារ​ព្រៃ​ខ្មែរ​មិន​ឲ្យ​ដំណើរការ​លក់ដូរ​រយៈ​ពេល​៤​ថ្ងៃ​ ដោយសារតែ​ក្រុម​គ្រួសារ​សព​ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩ បានចេញ​ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​មួយ​នេះ ​យក​ទៅ​ធ្វើ​បុណ្យ​សព​កន្លង​មក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត គង់​ច័ន្ទ​ធា ប្រធាន​ការិយាល័យ បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ​ដោយ​ទទួល​បាន​ការ​ស្នើសុំ​ពី​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​ដូច​ជា​ការ​ណែនាំ​របស់ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ក្រុម​ការងារ​របស់​លោក ក៏បាន​បាញ់ថ្នាំ​នៅ​ក្នុង​បរិវេណ​ផ្សារ និង​តាម​ជាយៗ​ផ្សារ​ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក។ លោក​បាន​បញ្ជាក់ទៀតថា តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត គឺ​ត្រូវ​បិត​រយៈពេល១៤ថ្ងៃ ហើយ​បើ​គ្មាន​ការប្រែប្រួល​ទេ គ្រប់​១៤​ថ្ងៃ​អាជីវករ​អាច​លក់ដូរ​ឡើងវិញ​ដូច​ផ្សារ​ពង្រ​អញ្ចឹង។​

​ដោយឡែក អភិបាលរងស្រុក​រលាប្អៀរ លោក សេង ​វិចិត្រ បាន​ឲ្យ​ដឹងថា​ ផ្សារ​ព្រៃ​ខ្មែរ​បាន​បិទ​នៅ​ថ្ងៃ​ទី​20 ខែ​មេសា បន្ទាប់ពី​រក​ឃើញ​មាន​ក្រុមគ្រួសារ អ្នក​ស្លាប់​ដោយសារកូវីដ១៩ ម្នាក់​នៅ​ភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ចេញចូល​ក្នុង​ផ្សារ​ព្រៃ​ខ្មែរជា​ញឹកញាប់។ លោក​អភិបាលរង​ស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយពី​បិត​ផ្សារ ក្រុមការងារ​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុម​គ្រូពេទ្យ​ក៏បាន​សហការ​គ្នា​ចុះ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ផ្សារ​ ដោយ​ណែនាំ​ឲ្យ​ពួកគាត់​ស្ម័គ្រចិត្ត​ទៅ​យក​សំណាក​រក​មេរោគ​កូ​វីដ១៩ ហើយ​ក្នុង​រយៈពេល​តែ​២ថ្ងៃ គឺ​ថ្ងៃទី២១ និង២២ ខែ​មេសា មាន​អាជីវករ​ស្ម័គ្រចិត្ត​ទៅ​ធ្វើ​ទៅ​យក​សំណាក​មាន​ចំនួន​ជាង១០០នាក់ និង​នៅ​ថ្ងៃ​ទី២៣ ក៏​មាន​អាជីវករ​នៅតែ​បន្ត​ទៅ​យក​សំណាក​នៅ​ឡើយ តែ​ចំនួន​ពិតប្រាកដ​មិនទាន់​ដឹង​នៅឡើយ​ទេ។​

​សូមបញ្ជាក់ថា បុរស​ម្នាក់​ឈ្មោះ ​នូ ចុ​ល អាយុ៥៧ឆ្នាំ រស់នៅភូមិ​ព្រះរាមរង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត កាលពី​ទៀបភ្លឺ​ថ្ងៃ​ទី១៩ ខែ​មេសា និង​បាន​ធ្វើ​សំណាក​ឃើញ​មាន​វិជ្ជមាន១៩ មន្ទីរ​ជំនាញ​ក៏ដូចជា​អាជ្ញាធរ បាន​ព្យាយាម​ប្រឹងប្រែង​ទប់ស្កាត់​ ដោយ​ចេញ​វិធានការ​បិត​ទីតាំង ៣ កន្លែង ក្នុង​នោះ​បាន​បិទ​ផ្សារ​ព្រៃ​ខ្មែរ បិទ​គ្លីនិក​ឯកជន នៅ​សង្កាត់​ផ្សារឆ្នាំង បិត​វត្ត​ភ្នំយោង​ផង​ដែរ​។ ដោយឡែក​លទ្ធផល នៃ​ការ​យក​សំណាក​ទៅ​ធ្វើ​តេស្ត លើ​អ្នក​ពាក់ព័ន្ធ និង​ក្រុមគ្រួសារ សាច់ញាតិនៃ​សព ចំនួន៤៨នាក់ ដែល​ចេញ​ដោយ​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​នៅ​រសៀល​ថ្ងៃទី២២ ម្សិលមិញ​នេះ​ គឺ​អវិជ្ជមាន​ទាំងអស់៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ ​ចុះ​ពិនិត្យ​ការ​បិទ​ទីតាំង​០៤​កន្លែង​ ដែល​ជាប់​សង្ស័យ​ថា ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ នៅ​ក្រុង​ប៉ោយប៉ែត​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២២ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម