Connect with us

ព័ត៌មានជាតិ

អ្នកជំងឺ​កូ​វីដ​ជាង​២​ពាន់​នាក់​ទៀត​ នៅ​មិន​ទាន់​មាន​កន្លែង​ព្យាបាល​នៅឡើយ​ទេ

បានផុស

នៅ

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​ថ្ងៃនេះ ​ឲ្យ​ដឹង​ថា ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២១១៦​នាក់​ទៀត​ នៅ​មិនទាន់​មាន​ទីកន្លែង​ព្យាបាល​នៅឡើយ​ទេ ​ក្នុង​នោះ​មាន​អ្នក​ជំងឺ​នៅ​រាជធានី​ភ្នំពេញ​រក​ឃើញ​នៅថ្ងៃនេះ ​ចំនួន​៥២២​នាក់​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការខ្វះខាត​ទីកន្លែង​សម្រាក​ព្យាបាល​នេះ ​ដោយសារតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ មានការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ដោយមាន​ថ្ងៃ​ខ្លះ​មាន​ឆ្លង​រហូតដល់​ទៅ​ជិត​៧០០​នាក់​ក៏​មាន​។ ជាក់ស្តែង​ថ្ងៃទី​២៣​មេសា​នេះ​ មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​ចំនួន​៦៥៥​នាក់​ទៀត​ ក្នុងនោះ​ករណី​ឆ្លង​សហគមន៍ ៦៥៤ នាក់​និង​អ្នកដំណើរ​ពី​បរទេស ០១ នាក់​និង​ជាសះស្បើយ ២២៤​នាក់​។ ក្នុង​ចំណោម​ករណី​ឆ្លង​សហគមន៍ ៦៥៤ នាក់​នោះ​នៅ​ភ្នំពេញ ចំនួន​៥២២​នាក់ ព្រះសីហនុ​១១៣​នាក់ កណ្ដាល​៥ តាកែវ ៥​នាក់​កំពង់ចាម​៣​នាក់​កែប ៣​នាក់ មណ្ឌលគិរី​១​នាក់​ ត្បូងឃ្មុំ​១​នាក់​និង​កំពង់ស្ពឺ​១​នាក់​។

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២១​ មាន​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ចំនួន​៨៨៤៨ នាក់​អ្នកជា​សះស្បើយ​ចំនួន​៣១៤៨ នាក់​អ្នក​កំពុង​ព្យាបាល​ចំនួន​៥៦៣៣ នាក់​និង​អ្នក​ស្លាប់​ចំនួន​៥៩​នាក់​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ អាជ្ញាធរបិទផ្សារច្បារអំពៅ និងផ្សារបន្លែ ឱ្យអាជីវករ ពលរដ្ឋដែលធ្លាប់ទៅផ្សារថ្ងៃ២២ ទៅ​យកសំណាក បើមានអាការៈ ក្តៅ ក្អក ហត់ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៤ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម