Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន៖ ដំណាក់កាលនេះមិនមែនជាដំណាក់កាលត្រូវទៅបន្ទោសអ្នកណាទេ

បានផុស

នៅ

លោកស្រី ឱ​ វណ្ណឌីន​ ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដំណាក់កាលនេះមិនមែនជាដំណាក់កាលត្រូវទៅបន្ទោសអ្នកណាទេ ជាដំណាក់កាលដែលទាំងអស់គ្នាត្រូវរួមសាមគ្គីភាពគ្នា។

លោកស្រី ឱ​ វណ្ណឌីន​ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ដំណាក់កាលនេះមិនមែនជាដំណាក់កាលត្រូវទៅបន្ទោសអ្នកណាទេ ជាដំណាក់កាលដែលទាំងអស់គ្នាត្រូវរួមសាមគ្គីភាពគ្នា យ៉ាងហោចណាស់ត្រូវឈរលើជំហរមួយគឺ “ខ្ញុំ បុគ្គលខ្ញុំ ខ្លួនខ្ញុំ ត្រូវបង្ការការពារខ្លួនឯងកុំឱ្យឆ្លងមេរោគកូវីដ-១៩”។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មានប្រសាសន៍បញ្ជាក់ថា៖ “ឥឡូវមិនបាច់គិតដល់គេទេ គិតតែខ្លួនឯងថា ធ្វើម៉េចកុំឱ្យខ្លួនឯងឆ្លងវីរុសកូវីដ-១៩។ បើខ្ញុំរក្សាបាននូវវិធានការហ្នឹង ឯក្មួយក៏ប្រយ័ត្នរក្សាបានវិធានការហ្នឹង អ្នកដទៃទៀតក៏រក្សាបានវិធានការហ្នឹង អ៊ីចឹងរួមគ្នាទៅវានឹងជាចង្កោមមួយដែលសហគមន៍យើង បានអនុវត្តនូវការទប់ស្កាត់វីរុសកូវីដ-១៩នេះបានល្អ។ អ៊ីចឹងវីរុសហ្នឹងមិនអាចចម្លងទៅអ្នកណាបាន ដោយសារយើងទាំងអស់គ្នាពួតដៃគ្នា ដើម្បីទប់កុំឱ្យវីរុសហ្នឹងឆ្លង”។

​​​លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា រដ្ឋាភិបាលបានប្រកាសឱ្យប្រជាពលរដ្ឋគ្រប់រូបអនុវត្តវិធានការ៣កុំ៣ការពារ ហើយមានចាក់វ៉ាក់សាំងជូនថែមទៀត។ លោកស្រី បានបញ្ជាក់បន្ថែមថា ចាក់វ៉ាក់សាំងហើយក៏នៅតែឆ្លងមេរោគកូវីដ-១៩ដែរ ព្រោះវ៉ាក់សាំងសម្រាប់ការពារកុំឱ្យសរីរាង្គធ្លាក់ក្នុងសភាពធ្ងន់ធ្ងរនៅពេលណាវីរុសចូលមកដល់សរីរាង្គក្រៅរបស់មនុស្ស។

លោកស្រី មានប្រសាសន៍បន្តថា៖ “អ៊ីចឹងទោះចាក់វ៉ាក់សាំងហើយ ក៏ត្រូវតែការពារខ្លួនដែរ មិនអាចប្រហែសបានទេ យើងនៅតែអនុវត្ត៣កុំ៣ការពារ ហើយនៅផ្ទះ ព្រោះផ្ទះគឺជាកន្លែងសុវត្ថិភាពបំផុតរបស់យើង។ យើងក៏មិនមែនបិទមិនឱ្យប្រជាពលរដ្ឋទៅរកអាហារដែរ ទន្ទឹមពេលអាជ្ញធរក៏ជួយផ្គត់ផ្គង់ស្បៀងអាហារនៅតំបន់បិទខ្ទប់ និងសម្រួលឱ្យទៅទិញទំនិញចាំបាច់ ឬព្យាបាលនៅខាងក្រៅ ដោយយើងត្រូវគោរពវិធានការការពារខ្លួនឯងយ៉ាងម៉ឺងម៉ាត់”។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា នេះជាការទទួលខុសត្រូវរបស់បុគ្គល ជាការទទួលខុសត្រូវរបស់សហគមន៍។ សហគមន៍មួយៗត្រូវរួមចំណែក ហើយអត់មានទៅបន្ទោសអ្នកនេះបន្ទោសអ្នកនោះទេ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៣ ខែមេសានេះ កម្ពុជារកឃើញអ្នកថ្មីឆ្លងក្នុងសហគមន៍ ៦៥៥នាក់ទៀត និងព្យាលជាសះស្បើយចំនួន២២៤នាក់។ នាំឱ្យអ្នកឆ្លងសរុបក្នុងប្រទេសឡើងដល់ ៨,៨៤៨នាក់​ ដោយអ្នកកំពុងព្យាបាលមានចំនួន ៥,៦៣៣នាក់​ និងអ្នកស្លាប់ចំនួន ៦១នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម