Connect with us

ព័ត៌មានជាតិ

អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ត​ប្រគេន​ដល់​វត្ត​ចំនួន​៤៦​វត្ត​ទៀត​ក្នុង​គោលដៅ​ចំនួន​១៤២​វត្ត​ក្នុង​រាជធានី​ភ្នំពេញ​

បានផុស

នៅ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទៅ​២៣ ខែមេសា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឆារ​ស៏ វ៉ាន់ , ឯកឧត្តម សៅ ភិ​រុណ , លោក ជិន ប៊ុនធឿន និង​លោកស្រី ស្បោង សំបូរ បាន​បន្តសកម្មភាព​នាំយក​អំណោយ​ទេយ្យទាន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​ទី​អារាម​ចំនួន​៤៦​វត្ត​បន្តទៀត​ក្នុង​ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ដែលជា​ថ្ងៃទី​២ បន្ទាប់​ថ្ងៃទី​១​ម្សិលមិញ​បាន​ប្រគេន​ចំនួន​៤១​វត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ពិធី​ប្រគល់​អំណោយ​ទេយ្យទាន​នេះ​ផងដែរ ឯកឧត្តម តំណាង​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដល់​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ទាំងអស់​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​នូវ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩​នាពេលនេះ​។

ឯកឧត្តម​តំណាង​បាន​ទូល​ប្រគេន​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ថា ក្នុងដំណាក់កាល​ដែល​ប្រទេស​កម្ពុជា​កំពុង​ឆ្លង រីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​១៩​ចូលក្នុង​សហគមន៍ គឺ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​មាន​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​-១៩។

ជាពិសេស​អំឡុង​ពេល​បិទ​ខ្ទប់​ដែល​ព្រះសង្ឃ​មិនអាច​បិណ្ឌ​បាត្រ​ចង្ហាន់​បាន និង​ប្រជា​ពុទ្ធបរិស័ទ​ក៏​មិនអាច​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​បានដែរ​នោះ ទើប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី លោក​បាន​គិតគូរ​អំពី​ទុក្ខ ការលំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​តាម​ទី​អារាម​នានា​ទូទាំង​រាជធានី​ភ្នំពេញ ។

លើស​ពី​នេះ​ ឯកឧត្តម​តំណាង​ក៏​បានទូល​ប្រគេន​ព្រះសង្ឃ​ដើម្បី​នាំនូវ​សារ​ចូលរួម​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល របស់​រាជរដ្ឋាភិបាល ជាពិសេស​រួម​អនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» ដើ​ម្បី​ការពារ​ការចម្លង​រីក​រាល​ដើរលេង​ជំងឺ​កូ​វីដ​-១៩ នេះ​។

​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​តាម​វត្ត​អារាម​នីមួយៗ បាន​សំដែង​នូវ​ការ​អរ​ព្រះ​គុណ​ចំពោះ​សម្ដេច​តេ​ជោ និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​គិតគូរ​ចំពោះ​ការខ្វះខាត​របស់​ព្រះសង្ឃ​តាម​ទី​អារាម​នានា​ក្នុងដំណាក់កាល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​នៃ​ជម្ងឺ​កូ​វីដ​១៩ ដូច្នេះហើយ​ទី​អារាម​នីមួយៗ​ក៏មាន​តួនាទី​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ផងដែរ​។ ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​បាន​ប្រគេន​ពរ​សម្ដេច​តេ​ជោ និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន ចៀស​ផុតពី​ជម្ងឺ​ទាំងឡាយ​ទាំងពួង និង​ជោគជ័យ​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ត​ទៅមុខទៀត​។

​សម្រាប់​អំណោយ​ជា​ទេយ្យទាន​នៅ​ថ្ងៃទី​២​នេះ គឺ​បាន​ប្រគេន​ដល់​វត្ត​ចំនួន​៤៦​វត្ត ដោយ​ក្នុង​១​វត្តៗ​ទទួលបាន១-​អង្ករ​ចំនួន​១​តោន​មាន​២០​បេ​(​ក្នុង​១​បេ​មាន ៥០​គីឡូ​)

២-​ត្រីខ​ចំនួន​២​កេស​មាន​២០​យួរ (​ក្នុង​១​យួរ មាន​១០​កំប៉ុង​)​ស្មើ ២០០ កំប៉ុង​២៤៨ កេស

៣-​មី​ជាតិ​ចំនួន​២០​កេស​

៤- ទឹក​ផ្លែឈើ​គ្រប់មុខ​ចំនួន​១០​កេស (​ក្នុង ១ កេស​មាន​២៤​កំប៉ុង​)

៥-​ទឹកដោះគោ​ខាប់​ចំនួន​២​កេស (​ក្នុង​១​កេស មាន​៤៨ កំប៉ុង​)

៦-​កាហ្វេ​ចំនួន​៥​កញ្ចប់​ធំ (​ក្នុង​១​កញ្ចប់​ធំ​មាន ៥០​កញ្ចប់​តូច​)៧១០​កញ្ចប់​ធំ

៧-​តែ​ចំនួន​២​គីឡូក្រាម​២៤៨ គីឡូ

៨-​ស្ករស​ចំនួន​១​បេ​(​មាន ២៥ គីឡូក្រាម​)

៩-​អំបិល​ចំនួន​១​បេ​(​មាន​១០​គីឡូក្រាម​)

១០-​ទឹកត្រី​ចំនួន​៥​យួរ​(​ក្នុង​១​យួរ​មាន​៦ ដប​)

១១-​ទឹកស៊ីអ៊ីវ​ចំនួន​៥​យួរ (​ក្នុង​១​យួរ​មាន​៦ ដប​)

១២-​ប៊ីចេង​ចំនួន​១​បេ​(​មាន​២៥​គីឡូក្រាម​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ជីវិតកម្សាន្ដ១៤ នាទី មុន

ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយរូប ក្រោមការសង្ស័យលេចធ្លាយព័ត៌មានស៊ើបអង្កេតសព Lee Sun Kyun

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ឡាវ ត្រៀមដំឡើងអាករលើតម្លៃបន្ថែមដល់ ១០ ភាគរយ

ព័ត៌មានជាតិ២៨ នាទី មុន

អង្គការ​អន្តរ​ជាតិ​ហ្វ្រង់កូហ្វូនី ចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

ការផ្គត់ផ្គង់ស្ករលើពិភពលោកនឹងឡើងលើសតម្រូវការ ដោយសារកំណើន​ផលិតនៅ ថៃ និងឥណ្ឌា

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម