Connect with us

ព័ត៌មានជាតិ

ពិតជា​អាសូរ​ទារក​ទើប​អាយុ​១​ខែ​ត្រូវ​ដឹក​ជាមួយ​ម្តាយ​ទៅ​មន្ទីរពេទ្យ​ ខណៈ​ម្តាយ​មាន​វិជ្ជមាន​កូ​វីដ​១៩

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ពិតជា​គួរ​ឲ្យ​អាសូរ​ដល់​ទារក​ដែល​ទើបនឹង​កើត​បាន​១​ខែ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​មន្ទីរពេទ្យ​ជាមួយ​ម្តាយ ​ខ​ណៈ​ដែល​ម្តាយ​មានវី​ជ្ជ​មាន​កូ​វីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពពី​លោក​យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​២០​និង​១០​នាទី​យប់​ថ្ងៃទី​២៣​ខែមេសា​នេះ​ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខណ្ឌ​ច្បារអំពៅ​ បាន​ទៅ​ដឹក​ស្ត្រី​ម្នាក់​ ដែល​មាន​វី​ជ្ជ​មាន​កូ​វីដ​១៩​ ឈ្មោះ ឈន ពៅ អាយុ​៣០​ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​សាលា​សុវណ្ណ​ភូមិ​និង​មាន​ទីលំនៅ​ផ្ទះ​លេខ​១០០​ស្ទួន​ផ្លូវ​៦៦៧​ភូមិ​កណ្តាល ​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

លោក​ចៅសង្កាត់​បន្ត​ថា អ្វី​ដែល​គួរ​ឲ្យ​អាណិត​នោះ​ គឺ​ទារក​ដែល​មាន​អាយុ​ទើបតែ​១​ខែ​ត្រូវ​ម្តាយ​យកទៅ​ជាមួយ​ព្រោះ​ពុំ​អាច​ទុក​នៅផ្ទះ​បាន​។​ ចំពោះ​សមាជិក​៥​នាក់​ដែល​សុទ្ធសឹង​ជា​ស្ត្រី​ត្រូវ​គ្រូពេទ្យ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ និង​បន្ត​យក​សំណាក​ខ្លាចក្រែង​ឆ្លង​ពី​ស្ត្រី​ជា​គ្រូបង្រៀន​។​

ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​មេត្តា​អនុវត្តន៍​នូវ​វិធានការ​៣​កុំ​និង​៣​ការពារ​ផង​។​ព្រោះ​ជំងឺ​នេះ​កាច​សាហាវ​ណាស់​៕

ដោយ ​៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម