Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា បើកសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UN-ESCAP

បានផុស

នៅ

តបតាមការអញ្ជើញរបស់លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ ESCAP នៅថ្ងៃទី២៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញថ្លែងសុទ្ទរកថាបើក សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (77th UN-ESCAP) ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងបាងកក។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចសកល ភាពចាំបាច់បន្ទាន់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។


បើតាមក្រសួងការបរទេស សន្និបាតប្រចាំឆ្នាំលើកទី៧៧ នោះ រៀបចំធ្វើឡើង ក្រោមមូលបទ “ការស្តារឡើងវិញក្រោយ​វិបត្តិ តាមរយៈកិច្ចសហ ប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” នឹងពិភាក្សាអំពីរបៀបនានា ដើម្បីពង្រឹង បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតំបន់និងការតភ្ជាប់កាន់តែប្រសើរឡើង និងដើម្បីកសាងភាពរឹងមាំ នៅក្នុងវិបត្តិផ្សេងៗ ដោយពិចារណាទៅលើជំងឺរាតត្បាតកូវីដ-១៩ និងការស្តារឡើងវិញសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ។

សន្និបាត ក៏នឹងពិនិត្យមើលឡើងវិញនូវការអនុវត្តរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ផងដែរ។


លោកទេសរដ្ឋមន្រ្តី លី ធុច ប្រធានគណៈ កម្មការជាតិ ESCAP ក៏នឹងអញ្ជើញចូល រួមក្នុងសន្និបាតខាងលើនេះ តាមរយៈ​ប្រព័ន្ធវីដេអូ ផងដែរ៕

អត្ថបទ៖កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ភេរវករសារភាពថា ខ្លួនត្រូវគេជួលតម្លៃ ៥ ៤១៨ដុល្លារ ឲ្យវាយប្រហារនៅ រុស្ស៊ី

កីឡា៣២ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម