Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​បន្ត​ចែក​អំណោយ​ជូន​ពលរដ្ឋ​រាល់ថ្ងៃ ដើម្បី​កាត់បន្ថយ​ការលំបាក

បានផុស

នៅ

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ​ឃួ​ង ស្រេង នាព្រឹក​ថ្ងៃទី​២៤ ខែមេសា​នេះ​បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ ជា​គ្រឿង​ឧបភោគបរិភោគ ដែលជា​អំណោយរបស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រា​នី​ហ៊ុនសែន ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់ និង​មាន​ជីវភាព​ខ្វះខាត​ចំនួន១.០០០​គ្រួសារ​មកពី​សង្កាត់​ទាំង​ប្រាំបី នៃ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​បានធ្វើ​ឡើងនា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា​នេះ​ នៅលើ​ផ្លូវ​លេខ​៣៦៩ ជាប់​ផ្សារ​បន្លែ​ច្បារអំពៅ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​២៥០នាក់​ប៉ុណ្ណោះ ជាមួយនឹង​ការរក្សា​គម្លាត​សុវត្ថិភាពល្អប្រសើរ ។ ចំពោះ​ប្រជាពលរដ្ឋ​ជាង​៧០០​គ្រួសារ​ទៀត អាជ្ញាធរ​ច្បារអំពៅ​ជា​អ្នក​ចែក​បន្ត ។​

លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញបាន​ថ្លែងថា ការបិទ​ខ្ទប់​ភូមិដ្ឋាន​របស់​បងប្អូន​ជាការ​សម្រេចចិត្ត​ដ៏​លំបាក​បំផុត​របស់​រាជ​រដ្ឋាភិបាល ។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់អត់ធ្មត់ យោគ​យល់ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា ពិសេស​ត្រូវ​រក្សា​អនាម័យ​ឱ្យបាន​ជាប់​ជាប្រចាំ និង​អនុវត្ត​៣​ការពារ ៣​កុំ ជាប់​ជានិច្ច​។​

លោក ឃួ​ង ស្រេង បន្តទៀតថា បើ​បងប្អូន​មាន​ការអត់ធ្មត់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ឲ្យបាន​ល្អ​ប្រសើរ​ជុំវិញ​ការបិទ​ខ្ទប់ រហូត​កាត់ផ្ដាច់​ជំងឺ​កូ​វីដ​-១៩ បាននោះ​រដ្ឋាភិបាល​នឹង​បើក​ក្រុង​ឡើងវិញ ហើយ​នៅពេល​បើក​ឡើងវិញ មិនមាន​ប្រឈម​និង​ជំងឺ​កូ​វីដ​-១៩ នោះ​កម្ពុជា​យើង​នឹង​ដំណើរការ​ប្រសើរ​ឡើងវិញ ជីវភាព​ប្រជាពលរដ្ឋ​ក៏​ប្រសើរ​ឡើងវិញ​ព្រមៗ​គ្នា​ផងដែរ​។​

លោក ឃួ​ង ស្រេង បានបញ្ជាក់​បន្ថែមទៀត​ថា មាន​ជន​អគតិ​មួយចំនួន​បានតែ​ស្រែក ពេល​មាន​បញ្ហាលំបាក មិនដែល​ឃើញ​មុខ​ពួកគេ​នោះចុះ​មកជួយ​ប្រជាពលរដ្ឋ​ទេ មានតែ​សម្ដេច​តេ​ជោ​ទេ ដែល​បាន​នៅ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ទោះបី​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​បែបណា​ក៏​ដោយ​។

ជាក់ស្តែង​សម្រាប់​សភាពការណ៍​ពេលនេះសម្ដេច​តេ​ជោ បាន​ចាត់ចែង​ឱ្យអាជ្ញាធរ ចុះ​ចែក​គ្រឿង​ឧបភោគ​បរិភោគ​ភ្លាមៗ​ជូន​ដល់​ប្រជាពលរដ្ឋ នៅ​តំបន់​ត្រូវ​បិទ​ខ្ទប់ និង​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាប្រចាំ បើ​មានការ​ខ្វះខាត​អ្វី​យើង​ជួយ​ពួកគាត់​បាន​ភ្លាម​តែម្តង ដោយ​មិន​ទុកឲ្យ​ពួកគាត់​អត់បាយ​ឡើយ​។​

គួរ​បញ្ជាក់ថា អំណោយ​ដែល​ប្រគល់ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់ មាន​ជីវភាព​ខ្វះខាត​ខាងលើនេះ មាន​ចំនួន១.០០០​គ្រួសារ មកពី​សង្កាត់​ទាំង​ប្រាំបី នៃ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូ មី​មួយ​កេស ត្រីខ​មួយ​យួរ​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ភេរវករសារភាពថា ខ្លួនត្រូវគេជួលតម្លៃ ៥ ៤១៨ដុល្លារ ឲ្យវាយប្រហារនៅ រុស្ស៊ី

កីឡា៣៣ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម