Connect with us

ព័ត៌មានជាតិ

ហើរកម្ទេចភ្លើងចេញពីចង្ក្រាន ឆេះផ្ទះមួយខ្នងនៅខេត្តកំពង់ឆ្នាំង

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​នេះ អគ្គិភ័យ​បាន​ឆេះ​ផ្ទះមួយ​ខ្នង នៅក្នុង​ភូមិ​តាំង​ត្បែង ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ភុល ហៀ​ង ភេទ​ប្រុស អាយុ៧៩​ឆ្នាំ មាន​សមាជិកគ្រួសារ​ចំនួន២​នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បា​នបញ្ជាក់​ថា ផ្ទះ​ដែល​ឆេះ​ខាងលើនេះមាន​បណ្ដោយ៥​ម៉ែត្រ​ ទទឹង៤​ម៉ែត្រ​ ប្រក់​ស្លឹក​ជញ្ជាំង​ស្លឹក​ក្រាល​ក្តារ ។ អគ្គិភ័យនេះបានឆេះផ្ទះនិងសម្ភារៈទាំងស្រុងតែមិនបណ្ដាល​ឲ្យមានអ្នករង​របួស​នោះទេ។​

សមត្ថកិច្ចបានដាក់ការ​សង្ស័យថា ករណី​នេះបណ្តាលមកពី​ភ្លើងចង្ក្រាន ដាំ​ស្លរ​មិន​ពន្លត់ ពេល​ខ្យល់​បក់​មក​កម្ទេច​ភ្លើង​ហើរ​ទៅ​ប៉ះ​ជញ្ជាំង​ស្លឹក បណ្តាលឲ្យផ្ទះ​តែម្តង ។​

អត្ថបទ ៖ ឈៀង​ថា​រិ​ទ្ធ​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម