Connect with us

ព័ត៌មានជាតិ

បិទផ្សារសាលាលេខ៥​បណ្ដោះអាសន្ន បន្ទាប់ពី​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ អាជីវករ​៤នាក់​

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា នេះ ផ្សារ​សាលា​លេខ​៥ ស្ថិតនៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាលា​លេខ​៥ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​រកឃើញ​អាជីវករ​លក់​មាស​៤​នាក់​ មាន​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​យប់​ថ្ងៃទី​២៣ ខែមេសា ។​ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញា​ធរស្រុក​កំពង់ត្រឡាច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន បានបញ្ជាក់​ប្រាប់ថា អាជីវក​រទាំង​៤​នាក់​នោះ​ជា​ស្ត្រី មាន​ទីលំនៅ​ក្នុងភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ឫស្សី ស្រុក​កំពង់ត្រឡាច ពួកគាត់​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មកពី​បងប្រុស​របស់គេ​នៅ​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ ខណៈដែល​ពួកគេ​បាន​ទៅលេង​បងប្រុស​របស់គេ​កន្លងមក​។

នៅ​ព្រឹក​ថ្ងៃនេះ​ ផ្សារ​សាលា​លេខ​៥​ ត្រូវបាន​បិត​ជា​បណ្ដោះអាសន្ន ដោយ​ត្រូវ​ប្រមូល​អាជីវករ​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ទាំង​៤​នាក់​ខាងលើ​ទាំង​ផ្ទាល់ និង​ប្រយោល​មក​យក​សំណាក​។​

លោក​វេជ្ជបណ្ឌិត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សា​លា​លេខ​៥ ទាំង​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដែលមាន​ការពាក់ព័ន្ធ​ជាមួយនឹង​ស្ត្រី​អាជីវករ​លក់​មាស​ទាំង​៤​នាក់​ខាងលើនេះ សូម​បងប្អូន​មេត្តា​មក​យក​សំណាក នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមេសា​នេះ​កុំបី​អាក់ ខាន​ឡើយ​។​

​ចំណែក​ស្ត្រី​ទាំង​៤​នាក់ ជា​អាជីវករ​លក់​មាស​ក្នុង​ផ្សារ​សាលា​លេខ​៥ ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ គឺ​១ ឈ្មោះ ផេង ម៉ាលី​ស អាយុ៤៧​ឆ្នាំ ២ ឈ្មោះ សូត្រ ស្រី​ពៅ អាយុ​៣០​ឆ្នាំ ៣ ឈ្មោះភុំ រតនា អាយុ ១៦​ឆ្នាំ និង ៤ ឈ្មោះ សំរិទ្ធ សៀវ​ម៉ី អាយុ​២៧​ឆ្នាំ ៕

​អត្ថបទ​ ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ភេរវករសារភាពថា ខ្លួនត្រូវគេជួលតម្លៃ ៥ ៤១៨ដុល្លារ ឲ្យវាយប្រហារនៅ រុស្ស៊ី

កីឡា៣៤ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម