Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចកំពុង​រៀបចំឯកសារបញ្ជូន​បុរស​ម្នាក់ទៅតុលាការ ​ដែលល្មើសបម្រាម​ ហើយបង្ហោះហ្វេសប៊ុក​អួត​គេ​ឯង

បានផុស

នៅ

​នគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងរៀបចំឯកសារកសាងសំណុំរឿង​បញ្ជូនបុរស​ម្នាក់ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ក្រោយលួចចេញពីភ្នំពេញទៅខេត្តកំពត ហើយថតវីដែអូ​បង្ហោះលើហ្វេសប៊ុកអួតគេថា «​អ្នកណា​ថា​មកពី​ភ្នំពេញ​មិនកើត ឥឡូវ​មកដល់​កំពត​ហើយ​» ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បានបញ្ជាក់ថា កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២១ កម្លាំង​​នគរ​បាល​ខេត្តកំពត បានឃើញ​វីដេអូ​ខ្លី​មួយ ដែល​បាន​ផ្សព្វផ្សាយ​ថា «​មកដល់​ផ្ទះ​ហើយៗ អ្នកណា​ថា​មកពី​ភ្នំពេញ​មិនកើត ឥឡូវ​មកដល់​កំពត​ហើយ​!! និង​រូបភាព​អាំង​សាច់​ជួបជុំ​គ្រួសារ​» សកម្មភាព​នេះ​គឺជា​ការ​ញុះញង់ និង​ប្រមាថ​ដល់​កងកម្លាំង​នគរបាល ដែល​បាន​អនុវត្ត​ច្បាប់​ត្រួតពិនិត្យ​លើ​បម្រាម​គោចរ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ចេញ​-​ចូល​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។​

ក្រោយទទួលបានព័ត៌មាននេះ​ កម្លាំង​ជំនាញនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ស្រាវជ្រាវ​រក​ឃើញ​បុគ្គល​រូបនេះ​ គឺមាន​ឈ្មោះ ផល ដា​រ៉ា ភេទ​ប្រុស អាយុ២៤​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ (​នៅ​ភ្នំពេញ​) និង​ទីកន្លែង​កំណើត ភូមិអង្គ​សុរភី ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។

បច្ចុប្បន្ន​សមត្ថកិច្ច​ខេត្តកំពត កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១៦ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣៣ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣៧ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម