Connect with us

ព័ត៌មានជាតិ

ទីបំផុត​អ​តីតផ្កាយ​២ លោក ស៊ុំ ពៅ និង​បក្សពួក​០៦​នាក់ ត្រូវ​សាលាដំបូង​ខេត្តស្វាយរៀង​ឃុំខ្លួន​ហើយ​

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​ស្វាយរៀង បាន​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ អតីត​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុំ ពៅ និង​បក្ខពួក​៦​នាក់​ទៀត ក្រោយ​តំ​ណាង​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ចោទប្រកាន់​ចំនួន​៣​បទល្មើស ពាក់ព័ន្ធ​ការរត់ពន្ធ​មនុស្ស​ដោយ​ខុសច្បាប់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​បទចោទប្រកាន់​ចំនួន​៣​បទល្មើស​នោះ​គឺ​:

-​ទី​១៖ បទ​លក់ដូរ​មនុស្ស ដែល​អំពើ​ជា​បទល្មើស មានចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​១៣, មាត្រា​១៥ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ​។

-​ទី​២៖ ផ្ដើមគំនិត​ក្នុងការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀកបំពាក់​ជាអាទិ៍ សម្រាប់​អាជ្ញាធរ​សាធារ​ណៈ ដែល​អំពើ​ជា​បទល្មើស​មានចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៨ និង​មាត្រា​៦១២ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

-​ទី​៣៖ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ (​ដោយ​ប្រើប្រាស់​រថយន្ត​ម៉ាក Hummer ស្លាក​លេខ​ខេមរភូមិន្ទ ២-៩១៧០ និង​រថយន្ត​ម៉ាក Camry ស្លាក​លេខ​2N-4801 ពាក់​ផ្លាកលេខ​ក្លែងក្លាយ​) ដែល​អំពើ​ជា​បទល្មើស​មានចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៧៩ នៃ​ច្បាប់​ស្តីពី​ការ​ចរាចរណ៍​ផ្លូវ​គោក និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ៕

អត្ថបទ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម