Connect with us

ព័ត៌មានជាតិ

បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ​ស្លាប់​នៅ​ស្រុក​បាទី​មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ទេ​

បានផុស

នៅ

មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បាន​អះអាង​ថា​ បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ​អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រោង​ល្ពៅ​ឃុំ​ក្រាំងធ្នង់​ ស្រុក​បាទី​ ខេត្តតាកែវ ​ដែល​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៧​និង​១៧​នាទី​ព្រឹក​ ថ្ងៃទី​២៤​ខែមេសា​ ឆ្នាំ​២០២១ ​មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ទេ។

​តាម​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ទទួល​បាន​ដំណឹង​មរណភាព​របស់​បុរស​ខាងលើ​ភ្លាម​មន្ទីរ​បាន​ចាត់​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​

​ចុះ​អង្កេត​ស្រាវជ្រាវ​ករណី​មរណភាព​ទៅលើ​បុរស​នោះ​ភ្លាម​។

បុរស​ដែល​ស្លាប់​នោះ​ជា​បុរស​ពោះម៉ាយ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​បង្កើត​។​ គាត់​ចូលចិត្ត​ទទួលទានស្រា​ជាប្រចាំ​និង​មាន​ជំងឺ​ប្រចាំ​កាយ​យូរ​ឆ្នាំ​កន្លង​មក​ហើយ​។​ ផ្អែកលើ​ការពិនិត្យ​សាកសព​របស់​គាត់​មាន​សភាព​ធាត់​ហើម​ដូចជា​អ្នក​ញៀន​ស្រា​មាន​កង្វះ​ជីវជាតិ​ប្រូតេអ៊ីន​ចំណែក​រាងកាយ​របស់​គាត់​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​។

ក្រុម​ឆ្លើយតប​បន្ទាន់​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​បាទី​បាន​យក​សំណាក់​តាមរយៈ​ច្រមុះ​ដើម្បី​ធ្វើតេស្ត​រហ័ស​រកកូវីដ​១៩​ ជា​លទ្ធផល​អវិជ្ជមាន​ព្រមទាំង​បាន​យក​សំណាក​ធ្វើតេស្ត​ទៅលើ​សមាជិក​ក្រុម​គ្រួសារ​នៃ​សព​ទាំង​៩​នាក់​ក៏​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។ តាម​ការសន្និដ្ឋាន​លើ​បុរស​ដែល​ទទួលមរណភាព​នោះ​គឺ​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​និង​ញៀន​ស្រា​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម