Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​សាលាខេត្ត​កំពង់ចាម កំពុង​បន្ត​ពង្រីក​អគារ​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែម​ទៀត

បានផុស

នៅ

​កំពង់ចាម ​៖ រដ្ឋបាល​សាលាខេត្ត​កំពង់ចាម បាន​ពង្រីក​អគារ​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែម​ទៀត នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា មណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្ត​ពេលនេះ​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​កំពុង​មានការ​កើ​ន​ឡើ​ង និង​ពេញ​បន្ទប់​ទៀត​។ ដូច្នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​ជំរុញ​ដល់​ក្រុមការងារ​គ្រប់​គ្រង់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ត​រៀបចំ​កន្លែង​បន្ថែម និង​ពង្រីង​ទីតាំង​នៅតាម​បណ្តាល​ស្រុក សម្រាប់​លើ​អ្នក​ដែល​សង្ស័យ​ឬ​ប៉ះពាល់​ជាមួយ​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩។

សូម​បញ្ជាក់​ផង​ដែរ គិត​ត្រឹម​ថ្ងៃទី​២៤ ខែមេសា​នេះ អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គរុកោសល្យ​ភូមិភាគ សរុប​ប្រមាណ​ជិត​៨០០​នាក់ ទាំង​ក្នុង​អគារ​ទាំង​២ និង​តាម​បណ្តាល​ស្រុក​មួយចំនួនទៀត​។

អាជ្ញាធរ​ខេត្ត​កំពង់ចាម នៅ​បន្ត​ផ្សព្វផ្សាយ ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប​ង្កើន​ការ​ប្រុង​ប្រ​យ័ត្ន និង​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៣​ការពារ និង ៣​កុំ ដើម្បី​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​រួមគ្នា​បញ្ចប់​ព្រឹត្តិការណ៍ សហគមន៍ ២០-​កុម្ភៈ នៅ​កម្ពុជា​៕

ដោយ ៖ ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម