Connect with us

ព័ត៌មានជាតិ

កោះ​ហៅ​បុរស​ម្នាក់​ សុំ​ទោស​ជា​សាធារណៈ ករណី​ប្រើ​ស្លាក​លេខ​មិន​ត្រឹមត្រូវ​ ថែមទាំង​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ

បានផុស

នៅ

ភ្នំពេញ ៖ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ បាន​ធ្វើ​ការ​កោះ​ហៅ​បុរស​ម្នាក់​ ចូលខ្លួន​មក​បំភ្លឺ​ ចំពោះ​មុខ​សមត្ថកិច្ច​ និង​ឲ្យ​សុំ​ទោស​ជា​សាធារណៈ​ ករណី​ប្រើ​ស្លាក​លេខ​មិន​ត្រឹមត្រូវ​ ថែមទាំង​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​លើ​បណ្តាញ​សង្គម​ហ្វេសបុក​ កាល​ពី​រសៀល​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

បុរស​ដែល​សមត្ថកិច្ច​កោះ​ហៅ​នោះ មាន​ឈ្មោះ ប៉ែន​ លឹ​ម​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ រស់នៅ​សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​ការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការ​នគរបាល​រាជធានីភ្នំពេញបាន​ឲ្យ​ដឹងថា បុរស​ខាង​លើ​នេះ​ បាន​ប្រើប្រាស់​ស្លាក​លេខ​មិន​ត្រឹមត្រូវ​បំពាក់​លើ​រថយន្ត​ របស់​ខ្លួន​ម៉ាក​ Highlander​ ពណ៌​ស​ និង​បាន​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ នៅ​វេលា​ម៉ោង​ ៤​និង​០០​រសៀល​ ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២១​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ ធ្វើ​ការ​កោះហៅ​ដើម្បី​ចូលខ្លួន​មក​បំភ្លឺ​ ចំពោះ​មុខ​សមត្ថកិច្ច។

នៅចំពោះ​មុខ​សមត្ថកិច្ច​ បុរស​ម្នាក់​នេះ​ ក៏​បាន​ទទួលស្គាល់​នូវ​កំហុស​ និង​បាន​ដោះ​ស្លាក​លេខ​មិន​ត្រឹមត្រូវ​នោះ​ចេញ​ ដោយ​បាន​ធ្វើ​កិច្ចសន្យា​ និងការ​ពាក់​ស្លាក​លេខ​មិន​ត្រឹមត្រូវ​ ព្រមទាំង​បា​ន​ធ្វើ​ការ​ថត​ជា​វីដេ​អូ​សុំ​ទោស​ជា​សាធារណៈ​ ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ​សំដី​មិន​សមរម្យ​នៅ​លើ​បណ្តាញ​សង្គម​។

ដោយ​មូលហេតុ​សុខភាព​លើស​ឈាម​ផង​ ស្លាប់​មួយ​ចំហៀង​ខ្លួន​ផង​ និង​កំពុង​លេបថ្នាំ​សរសៃប្រសាទ​ផង​ ក្រោយ​ពី​ធ្វើ​ការ​ណែនាំ​អប់រំ​ ធ្វើ​កិច្ចសន្យា​ និង​សុំ​ទោស​រួចរាល់​ សមត្ថកិច្ច​ក៏​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម