Connect with us

ព័ត៌មានជាតិ

សំណង់ខុសច្បាប់ក្នុងឃុំកៀនជ្រៃ ត្រូវអាជ្ញាធររុះរេីហេីយ

បានផុស

នៅ

បន្ទាប់​ពីអាជ្ញាធរពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្តបានចុះណែនាំពីការសាងសង់សំណង់ខុសច្បាប់ ដែលរំលោភដីចំណីផ្លូវ នឹងចំនីទន្លេ ស្ថិតនៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៦នេះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញ​ រួមទាំងអាជ្ញាធរ​ ចុះពិនិត្យដល់ទីតាំងការសាងសង់សំណង់ខុសច្បាប់ មួយនេះ​ ដោយឃេីញជាក់ស្តែងម្ចាស់ដីរំលោភយកដីចំណីផ្លូវ នឹងទន្លេ​នៅក្នុងភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ។ ចំពោះចំណាត់ការ​ លោកអភិបាលខេត្ត​ បានបញ្ជាឲ្យធ្វេីការរុះរើសំណង់ខុសច្បាប់នេះចេញ។ 

ជាក់ស្តែង​នៅរសៀលថ្ងៃទី១០​ ខែមីនា​ ឆ្នាំ​២០២៦នេះ​ ដោយមានសម្របសម្រួលពី​ ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តកំពងចាម​ បានចាត់ឱ្យ លោក ឈីម បញ្ញា  ព្រះរាជអាជ្ញារង នៃអយ្យការសាលា ដំបូងខេត្តកំពងចាម សហការ​ជាមួយមន្ត្រីសាលាខេត្ត​ អាជ្ញាធរ​ស្រុកកំពង់សៀម​ និងឃុំកៀនជ្រៃ​ ដឹកនាំកម្លាំងធ្វេីការសហការពីម្ចាស់សំណង់ 

ចុះសម្របសម្រួលនិតិវិធីការរុះរើសំណង់ខុសច្បាប់ ដែលរំលោភដីចំណីផ្លូវ នឹងទន្លេចេញ​ ដោយប្រើប្រាស់កម្លាំងគ្រឿងចក្រ។ 

ទន្ទឹមនឹងនេះដែរ​ រដ្ឋបាលខេត្តកំពង់ចាម​ ក៏ផ្សព្វផ្សាយនិងណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសូរិយោដីស្រុក ពង្រឹងការងារសាងសង់សំណង់នានា នៅក្នុងមូលដ្ឋានឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យសំណង់មានរបៀបរៀបរយ សោភ័ណភាព និងប្រើប្រាស់បានគង់វង្សយូរអង្វែង និងដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ៕​

អត្ថបទ​និង​រូបភាព​៖​ ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម