Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីលើកដំបូង ជាមួយនាយករដ្ឋមន្រ្តីថ្មីវៀតណាម

បានផុស

នៅ

ក្នុងខណ:ដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា នេះ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺកម្ពុជា និងវៀតណាម បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងកង្វល់រួម នេះបើតាមការ ឱ្យដឹងពីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ 
ក្នុងជំនួបជាលើកដំបូងនោះ មេដឹកនាំទាំងពីរបានចែករំលែកការពេញចិត្ត ចំពោះការរីកចម្រើន នៃទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍នៃការជឿទុកចិត្តគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ស្ថិរភាព និងសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបកំពូលគ្នានេះដែរ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តក្នុងការថែរក្សាកិច្ចសហប្រតិបត្តិ​ការយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ និងឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងទៅអនាគត។ 
នៅក្នុងជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងនាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះមេដឹកនាំឥណ្ឌូនេស៊ី និងវៀតណាម ចំពោះការគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២២ និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២៣។ 
នៅក្នុងជំនួបពិភាក្សាជាមួយ​នាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ​ជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានឧបត្ថម្ភថវិកា និងម៉ាស់ដ៏ច្រើនជួយដល់​កម្ពុជាក្នុងគ្រដ៏លំបាកនេះ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា កាលពីជាងមួយឆ្នាំមុន កម្ពុជាមានឆ្លងមិនដល់៥០០នាក់ និងគ្មានអ្នកស្លាប់ ប៉ុន្តែពេលនេះកម្ពជាមានអ្នកគួរ​ឱ្យព្រួយបារម្ភបំផុត និងមានអ្នកស្លាប់ដ៏ច្រើន ប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជា នឹងខិតខំជំនះដោះស្រាយនូវជំងឺដ៏កាចសាហាវនេះក្នុងរយៈពេលដ៏ខ្លីខាងមុខ។ 
ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីវៀតណាម បានសំដែងនូវការសោកស្តាយបំផុត ចំពោះការកើតរីករាលដាល នៃជំងឺដ៏កាចសាហាវបំផុតនោះ និងជូនពរដល់រាជរដ្ឋាភិ​បាល និងប្រជាជនកម្ពុជា បានឈ្នះនូវជំងឺដ៏កាចសាហាវនោះ ក្នុងពេលដ៏ខ្លីខាងមុខ៕

អត្ថបទ៖ កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម