Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញហើយអ្នកគប់កញ្ចក់រថយន្តតាមផ្លូវសាធារណៈ

បានផុស

នៅ

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែលបានគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈក្រោយពីបានធ្វើសកម្មភាពបានរត់គេចខ្លួនអស់ពេលមួយរយៈ ពេលនេះសមត្ថកិច្ចក្របួចជាប់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឿង គឹមសុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានឱ្យដឹងថា ការចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងស្របតាមការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា​ តំណាង​អយ្យការ​នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ផងដែរ។

លោកបន្តថា ក្រោយពីមានការសម្របសម្រួលពីតុលាការ ​លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ​បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ថ្មគោល ​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួនជនសង្ស័យតែម្តងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ​នៅចំណុចក្នុងឡឥដ្ឋស្ថិតក្នុងភូមិកគោ ឃុំជ្រៃ​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង។

លោក ឈឿង គឹមសុង បន្តថា ការឃាត់ខ្លួននេះក៏ស្របតាមការអនុវត្តតាម​ដីកាបញ្ជា​ឱ្យ​ចូល​ខ្លួន​លេខ​១១​អ.យ​របស់​លោក គឺ​ ប៊ុណ្ណារ៉ា​ តំណាង​អយ្យការ​នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ ដែល​បញ្ជា​ឱ្យជនសង្ស័យ​ឈ្មោះ​ សុខ​ សម្ផស្ស​ ហៅ​(វស្ស)ភេទប្រុស ​ថ្ងៃខែឆ្នាំ​កំណើត​ ១០ ១១ ២០០២ ​ដែល​មានទីលំនៅ​ក្រុមទី៥ ​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​ (​គប់​កញ្ចក់​រថយន្ត​)​ ក្នុង​អំឡុង​ខែ​មីនា ​ឆ្នាំ​២០២១ ​នៅ​ចំណុច​មុខ​ផ្សារ​ជ្រៃ​ស្ថិតក្នុង​ភូមិ​ជ្រៃ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​។

ក្រោយឃាត់ខ្លួនជនសង្ស័យភ្លាមៗនោះកម្លាំងការិយាល័យជំនាញក៏បានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនដល់ដៃតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម