ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ដាក់ភូមិចំនួនពីរ ក្នុងសង្កាត់ប៉ោយប៉ែតជាតំបន់ក្រហម
រដ្ឋបាលខេត្តបន្ទាយមានជ័យបានកំណត់ភូមិសាស្ត្រមួយចំនួន ក្នុងភូមិសាមគ្គីមានជ័យនិងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហមដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍នៅក្នុងសេចក្តីជួនដំណឹងថា ការការកំណត់ទីតាំងភូមិទាំងពីរជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩នេះ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តរបស់រដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្ដោះអាសន្នលើទីតាំងមួយចំនួន នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។
លោកអភិបាលខេត្តបានបន្តថា ក្នុងនោះមានការហាមឃាត់ឃាត់ការធ្វើដំណើរ ទី.១ បរិវេណទីតាំងបុរីដួងចន្ទទាំងមូល ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ទី.២ ជុំវិញអគារស្នាក់នៅម៉ាវង្សា ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខាងត្បូងចាប់ពីចំណុចផ្លូវវត្តស្រះត្រាចកែងផ្លូវខាងត្បូងកាស៊ីណូហ្គោលដិន planet ដល់ផ្លូវទំនប់ក៥ និងប៉ែកខាងជើងចាប់ពីកែងផ្លូវវត្តស្រះត្រាចចំណុចប្រសព្វរវាងភូមិសាមគ្គីមានជ័យនិងភូមិព្រៃព្រិចដល់ផ្លូវទំនប់ក៥និងជុំវិញបរិវេណកាស៊ីណូនិងសណ្ឋាគារប៉ោយប៉ែតផ្លាសស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខាងជើងចាប់ពីចំណុចកែងរវាងផ្លូវស្រះត្រាចនិងផ្លូវដើមពុទ្រាដល់ផ្លូវវត្តបាឡិឡៃនិងប៉ែកខាងត្បូងចាប់ពីចំណុចកែងរវាងផ្លូវស្រះត្រាចនិងផ្លូវក្រោយផ្ទះសំណាក់ពូវីណាដល់ផ្លូវវត្តបាឡិល័យ៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង