ពលករ១០នាក់ក្នុង​នោះ​មាន​ក្មេង​៤​នាក់ ត្រូវ​សមត្ថកិច្ចឃាត់​ខ្លួន ក្រោយមេខ្យល់​ម្នាក់​គេចខ្លួនបាត់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលករ១០នាក់ក្នុង​នោះ​មាន​ក្មេង​៤​នាក់ ត្រូវ​សមត្ថកិច្ចឃាត់​ខ្លួន ក្រោយមេខ្យល់​ម្នាក់​គេចខ្លួនបាត់

បានផុស

នៅ

ទោះ​បី​មាន​ការ​រឹត​បន្ដឹង​ក្នុង​ការ​ឆ្លង​ដែន ក៏​នៅ​មាន​ពលករ​១០​នាក់​ក្នុង​នោះ​មាន​ក្មេង​៤​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១ នៅ​ចំណុច​បង្គោល​គីឡូ​លេខ​៣៤ ស្ថិតក្នុង​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉​ឡៃ ខេត្តបន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់ខ្លួន​បាន​មេខ្យល់ និង​ពលករ​ទាំង​១០​នាក់​ សមត្ថកិច្ច​ចម្រុះ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ​មាន​មេខ្យល់​កំពុង​ជូន​ពលករ​ជាច្រើន​នាក់​ទៅ​ប្រទេស​ថៃ​ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​និង​ធ្វើការ​ឃាត់ខ្លួន​មេខ្យល់​១​ម្នាក់​ឈ្មោះ ម៉ក់ ឈន់ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ ​រស់នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ លោក វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ការអនុញ្ញាត​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​

​លោក​បាន​ឲ្យ​នាំ​កម្លាំង​ការិយាល័យ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ធ្វើការ​សាកសួរ​ចម្លើយ​ដល់​ជនរងគ្រោះ​ទាំងអស់ ​បាន​ឆ្លើយ​សារភាព​ថា ពួកគាត់​នាំគ្នា​ជិះ​រថយន្ត​ស្នួល​១​គ្រឿង​ម៉ាក​TOYOTA CAMARY បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-9578 ពី​ផ្ទះ​នៅ​ស្រុក​ប​វិល ខេត្តបាត់ដំបង​ តាម​ផ្លូវ​វាង​ដើម្បី​ជៀស​ឲ្យ​ផុត​ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​ការ​បិទ​ខ្ទប់​ផ្លូវ​ឆ្លង​ខេត្ត ហើយ​ទៅដល់​ផ្ទះសំណាក់​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត បន្ទាប់មក​មេខ្យល់​ខាងលើ​មក​ដឹក​ពួកគាត់​ចេញទៅ​ស្រុក​ម៉ាឡៃ​ទាំង​យប់​អធ្រាត្រ​ហូត​ដល់​ចំណុច​ភូមិ​អូរ​អំពិល ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្ដង ពេលនោះ​មេខ្យល់​ឈ្មោះ​សួស គីម បានដឹង​ខ្លួន​ហើយ​បើកទ្វារ​ឡាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​តែ​ឡាន និង​ពលករ​ដែល​ជិះ​ក្នុង​នោះ​ចំនួន​១០​នាក់ ​មាន​កុមារ​ចំនួន​៤​នាក់ ​នៅ​ក្នុង​រថយន្ត​។

ចំណែក​មេខ្យល់​ឈ្មោះ​ ម៉ក់ ឈន់ ក្រោយពី​សមត្ថកិច្ច​សាកសួរ​ចម្លើយ​រួចមក បាន​ឆ្លើយ​សារភាព​ថា រូបគេ​គ្រាន់តែ​ជា​អ្នក​មើលផ្លូវ​ឲ្យ​ឈ្មោះ ​សួស គីម តែប៉ុណ្ណោះ​ដោយ​ឈ្មោះ​សួស គីម​ ឲ្យ​ថ្លៃ​ស្នួល​១​លើក​ចំនួន​១០​ម៉ឺន ទៅ​១២​ម៉ឺន​រៀល ហើយ​ឈ្មោះ​សួស គីម នេះ​ជា​អ្នករកស៊ី​ដឹកជញ្ជូន​ពលករ​ចេញទៅ​ប្រទេស​ថៃ​ជា​ញឹកញាប់​ផង​ដែរ​។ ​ជនសង្ស័យ ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​អាវុធ​ហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​ហើយ​ចំណែក​ជនរងគ្រោះ​ចំនួន​១០ ក្នុង​នោះ​កុមារ​ចំនួន​៤​នាក់​ផង​នោះ​ត្រូ​វបាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២QC2​ថ្នាក់​ខេត្ត​កង​វ៉ា​ក្នុង​ក្រុង​សិរីសោភ័ណ ចំណែក​មេខ្យល់​ឈ្មោះ សួស គីម សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់​។ ​ក្នុង​នោះ​សមត្ថកិច្ច​ចម្រុះ​ដកហូត​រថយន្ត​របស់​មេខ្យល់​បាន​២​គ្រឿង រថយន្ត​បា​ឡែ​ន​របស់​ឈ្មោះ ម៉ក់ ឈន់ និង​រថយន្ត​១​គ្រឿង​ទៀត​របស់​ឈ្មោះ​ សួស គីម​៕​

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​សម្តេច ស ខេង ក្រើនរំលឹកអាជ្ញាធរខេត្តព្រៃវែងក្តាប់ឱ្យជាប់នូវចរាចរណ៍ចេញចូលភូមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

នៅខ្មែរយើង​នេះ លោកយាយព្រះជន្ម ១០១ឆ្នាំ នៅ​សុខភាពល្អ បាន​មក​ចាក់វ៉ាក់សាំង​ដូស​ទី​មួយ​

កូវីដ-១៩១៥ នាទី មុន

ដឹកសពតម្កល់ដល់វត្តបម្រុងធ្វើបុណ្យ បែរជាត្រូវគ្រូពេទ្យ​ដឹក​យកទៅបូជាព្រោះវិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ១៩ នាទី មុន

ជំរុញឱ្យ​មន្ត្រី​ទាំងអស់​ត្រូវ​បង្កើន​ការចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់នៅ​កម្ពុជា​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ទោះដាក់វិធានការទប់ស្កាត់កូវីដ តែទីក្រុង ហូជីមិញ អនុញ្ញាតឲ្យតាក់ស៊ី ដឹកអ្នកជំងឺទៅមន្ទីរពេទ្យបាន

ព័ត៌មានជាតិ២៥ នាទី មុន

មហាសេដ្ឋីវ័យក្មេង ឡេង ណា​វ៉ា​ត្រា បោះទុន​វិនិយោគ ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services