Connect with us

ព័ត៌មានជាតិ

កម្មកររោងចក្រមួយ​នៅអង្គស្នួល​​តម្រូវឱ្យធ្វើតេស្ត ទើបអនុញ្ញតឱ្យចូល​ធ្វើការ

បានផុស

នៅ

កម្មករ​កម្មការិនី​ បម្រើការងារនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធឺរី (ខេមបូឌា) នៅស្រុកអង្គស្នួល ខេត្កកណ្ដាល បានតម្រូវ​​ឱ្យធ្វើ​តេស្ត​រ​កកូវីដ១៩ ទើបអនុញ្ញាតឱ្យ​ចូ​ល​ធ្វើការងារ។ នេះបើតាម​លោ​ក គង់​ សោភ័ណ្ឌ​ អភិបា​លខេត្តកណ្តាល​កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​មានប្រសាសន៍ថា រោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធឺរី (ខេមបូឌា) នៅ ស្រុកអង្គស្នួល គិតមកទល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងបន្តយកសំណាកបងប្អូនកម្មករ រួមទាំងបុគ្គលិក ដើម្បីឲ្យគាត់ធ្វើចត្តាឡីស័កនៅឯផ្ទះ ឬនៅរោងចក្ររបស់គាត់ រយៈពេល ១៤ថ្ងៃ រងចាំលទ្ធផលដែលក្រុមគ្រូពេទ្យបានបង្ហាញថា តើកម្មកររូបណាដែលមានវិជ្ជមាន នោះគ្រូពេទ្យនឹងយកទៅព្យាបាល។

លោកក៏បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ដែលបម្រើការនៅរោងចក្រខាងលើ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ បើមិនដូច្នេះទេ មិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។ ហើយបងប្អូនកម្មករទាំងអស់ត្រូវអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច​ អគ្គសេនាធិបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ គឺ៣.ការពារ​ និង៣​.កុំអោយបានគ្រប់ៗគ្នា។ក្នុងឱកាសនោះ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនកម្មករ និយោជិតត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង អោយជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម