Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​ស្ថានភាព​ ក្នុង​ការ​បិទ​ខ្ទប់​​របស់​ប្រជាពលរដ្ឋ​បណ្តោះអាសន្ន​​១៤​ថ្ងៃ ក្នុង​ក្រុង​ប៉ោយប៉ែត

បានផុស

នៅ

សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ពិនិត្យ​ស្ថានភាព ​ការ​បិទ​ខ្ទប់ក្នុង​ភូមិសាស្ត្រមួយ​ចំនួន​នៅ​ក្នុង​ប៉ោយប៉ែត​ នៅ​​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២១​នេះ រយៈពេល​១៤​ថ្ងៃ ក្រោយ​មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។​​​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​ចម្រុះ​ចុះ​ក្នុង​មាន​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោក ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ដឹកនាំ​កូនចៅ​ចុះ​

​ពិនិត្យ​ស្ថានភាព ​ក្នុង​ការបិទ​ខ្ទប់​ការធ្វើដំណើរ​ចេញចូល​របស់​ប្រជាពលរដ្ឋ​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ លើ​ទីតាំង​មួយ​ចំនួន​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២១​នេះ។

​តាម​ការ​អះអាង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោក ប៊ិន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កា​ចុះ​ពិនិត្យ​មើលផ្លូវ​ ដែល​ត្រូ​វបាន​បិទ​ខ្ទប់​ការ​ធ្វើដំណើរ​ចេញចូល​របស់​ប្រជាពលរដ្ឋ​បណ្តោះអាសន្ន​រយៈពេល​ចំនួន​១៤​ថ្ងៃ​សិន លើ​ទីតាំង​មួយ​ចំនួន​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀតថា​ ការបិត​អ្នកធ្វើដំណើរ​នេះ គឺ​ចាប់ពី​ចំណុច​ផ្លូវ​ខាងកើត​វត្ត​ស្ទឹង​បត់ ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល ឡើង​មក​ផ្លូវជាតិ​លេខ ៥ បន្ត​ទៅ​ផ្លូវជាតិ​លេខ ៥៨ ឆ្ពោះទៅ​ផ្លូវ ៥០ ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត រហូតដល់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​គិត​ចាប់ពី​វេលា​ម៉ោង​សូន្យ នា​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២១ រហូត​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ដែល​ត្រូវ​បិទ​ខ្ទប់ និង​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​រីក​រាលដាល​ទៅកាន់​តំបន់​ផ្សេងទៀត ដោយ​អនុវត្តតាម​សេចក្តីសម្រេច​លេខ ១០៩ សសរ របស់​រដ្ឋបាលខេត្ត និង​គោរព​អនុវត្តតាម​អនុសាសន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ស្ដីពី​ការបន្ត​ហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បានស្នើ​សុំ​ការយោគយល់​ដល់​ប្រជាពលរដ្ឋ​ចំពោះ​ករណី​បិទ​ការធ្វើ​ចរាចរណ៍​ចេញចូល ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​នេះ ព្រោះ​ការធ្វើ​ឡើង​នេះ ​គឺជា​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​សង្គមជាតិ និង​សូម​ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន​ផង​ដែរ​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ពីរ​នាក់​​ប្ដី​ប្រពន្ធ នៅ​ស្រុក​កំពង់ត្រឡាច ជាអ្នក​លក់​ត្រី​នៅ​ផ្សារ​ដើម​គ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម