រកឃើញ​កម្មករ​ធ្វើការ​នៅ​រោងចក្រ បូ​វ​ឃើ​រ ហ្គា​មេន ហ្វេ​ក​ធឺ​រី​ ៩​នាក់​​ឆ្លង​ជំងឺ​កូ​វីដ​១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រកឃើញ​កម្មករ​ធ្វើការ​នៅ​រោងចក្រ បូ​វ​ឃើ​រ ហ្គា​មេន ហ្វេ​ក​ធឺ​រី​ ៩​នាក់​​ឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​លោក វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃនេះ​ថា​ ក្រុមគ្រូពេទ្យ​បាន​ធ្វើ​តេស្ត​ដោយ​ឧបករណ៍​តេស្ត​រហ័ស​ទៅលើ​កម្មករ​ធ្វើការ​នៅ​រោងចក្រ​បូ​វ​ឃើ​រ ហ្គា​មេន ហ្វេ​ក​ធឺ​រី (​ខេ​ម​បូ​ឌា​) នៅ​ស្រុក​អង្គស្នួល ខេ​ត្ត​កណ្ដាល​ចំនួន​២០០​នាក់​ ក្នុងនោះ​មាន​កម្មករ​ចំនួន​៩​នាក់ ​មាន​វិជ្ជមាន​កូ​វីដ​១៩​ជាបឋម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោកបាន​បន្តថា​ ក្រុមការងារ​បា​នប​ញ្ជូន​សំណាក​ទាំងនោះ​ទៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ ដើម្បី​ធ្វើ​វិភាគ​បញ្ជាក់​បន្ថែម​។ យ៉ាងណាក៏ដោយ លោក​បាន​បន្ត​ទៀត​ថា ស​ម្រា​ប់​កម្មករ​នៅ​រោងចក្រ ​បូ​វ​ឃើ​រ ហ្គា​មេន ហ្វេ​ក​ធឺ​រី​ ក្រុមគ្រូពេទ្យ​នៅ​មិន​ទាន់បាន​យក​ពី​កម្មករ​និង​បុគ្គលិក​អស់​នៅឡើយ​ទេ​ ដោយសារ​ថ្ងៃអាទិត្យ​កម្មករ​សម្រាក​ពី​ការងារ​។​

​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​បាន​អំពាវនាវ​ដល់ក​ម្មករ​និយោជិត​ទាំងអស់​ ដែល​បម្រើការ​នៅ​រោងចក្រ​ខាងលើ ត្រូវ​មក​យក​សំណាក​ដើម្បី​ពិនិត្យ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ មិន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​ឡើយ​។ ទន្ទឹមនឹងនេះ​បងប្អូន​កម្មករ​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចតេ​ជោ ហ៊ុន សែន គឺ​៣.​ការពារ និង​៣.​កុំឲ្យ​បាន​គ្រប់ៗ​គ្នា​៕​

អត្ថបទ៖ សំអឿន​

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services