Connect with us

ព័ត៌មានជាតិ

កងទ័ពជើងគោក សហការ​ជាមួយ​អាជ្ញាធររាជធានី ​បន្ត​ការដឹក​ស្បៀងអាហារ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​បិទ​ខ្ទប់​

បានផុស

នៅ

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សហការ​ឲ្យបាន​ល្អជា​មួយ​កងទ័ពជើងគោក ដើម្បី​ចែក​ជូន​ស្បៀងអាហារ​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​មាន​ជីវភាព​ខ្វះខាត ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​នេះ គេ​បានឃើញ​អភិបាលខណ្ឌ​នីមួយៗ​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​យ៉ាង​ល្អប្រសើរ ជាមួយនឹង​កងកម្លាំង​ទ័ពជើងគោក ក្នុងការ​នាំ​ស្បៀងអាហារ​ទាំងនេះ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត។

ជាក់ស្តែង​សម្រាប់​ថ្ងៃទី ២៥ មេសា​នេះ​គេ​បានឃើញ កងកម្លាំង​ទាហានជើងគោក ដែលមាន​គ្នា​ប្រមាណ​ជាង​២០០​នាក់ រថយន្ត​ប្រមាណ​ជាង​២០០​គ្រឿង បាន​បន្ត​ការដឹកជញ្ជូន​ស្បៀងអាហារ​ទាំងនេះ ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ចំនួន​៤​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ដូចជា ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌមានជ័យ ខណ្ឌចំការមន​និង​ខណ្ឌ​បឹង​កេងកង ហើយ​ស្បៀងអាហារ​ទាំងនេះ រួមមាន អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, និង​ត្រីខ ក្នុង​នោះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹក​ស្បៀង​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៣៥០០​គ្រួសារ និង​ខណ្ឌ​មានជ័យ​ចំនួន​២៥០០​គ្រួសារ ខណ្ឌ​បឹង​កេងកង ចំនួន ៤៣០​គ្រួសារ ខណ្ឌ​ចំការមន​ចំនួន ៤០៤​គ្រួសារ និង​ខណ្ឌ​ដង្កោ​ចំនួន​១៤៤​គ្រួសារ​។

គួរ​បញ្ជាក់ថា កងទ័ពជើងគោក​ខាងលើ​បាន​ប្រតិបត្តិ​ការដឹកជញ្ជូន​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​ធ្វើឡើង​ទៅតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ហើយ ឧ​ត្ត​ម​សេនីយ៍​ឯក ចាប ភក្តី មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​បាន​បញ្ជូន​កម្លាំង​ចំនួន​២០៦​នាក់ ដោយ​ប្រគល់​តួនាទី​ទៅ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុ សំណាង​ជា​អ្នកដឹកនាំ ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​២៦​គ្រឿង លើកដាក់ និង​ដឹក​ជ​ញ្ជូ​ស្បៀងអាហារ​ទាំងនេះ ទៅ​ចែកជូន​ដល់​ខណ្ឌ​ទាំង​១៤​ក្នុង​រាជា​ធានី​ភ្នំពេញ ហើយ​បើ​គិត​មកដល់​ថ្ងៃនេះ​មាន​រយៈ​៥​ថ្ងៃ​ហើយ ៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម